1
សុភាសិត 11:25
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
ប្រៀបធៀប
រុករក សុភាសិត 11:25
2
សុភាសិត 11:24
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
រុករក សុភាសិត 11:24
3
សុភាសិត 11:2
កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
រុករក សុភាសិត 11:2
4
សុភាសិត 11:14
ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។
រុករក សុភាសិត 11:14
5
សុភាសិត 11:30
ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា រមែងចាប់បានព្រលឹងមនុស្ស។
រុករក សុភាសិត 11:30
6
សុភាសិត 11:13
អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ។
រុករក សុភាសិត 11:13
7
សុភាសិត 11:17
មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
រុករក សុភាសិត 11:17
8
សុភាសិត 11:28
អ្នកណាដែលទីពឹងលើទ្រព្យសម្បត្តិខ្លួន នឹងត្រូវដួលចុះ តែមនុស្សសុចរិតនឹងរីកចម្រើន ដូចជាស្លឹកឈើខៀវខ្ចី។
រុករក សុភាសិត 11:28
9
សុភាសិត 11:4
ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
រុករក សុភាសិត 11:4
10
សុភាសិត 11:3
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវរបស់គេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
រុករក សុភាសិត 11:3
11
សុភាសិត 11:22
ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ ប្រៀបដូចជាក្រវិលមាស ដែលពាក់នៅច្រមុះជ្រូក។
រុករក សុភាសិត 11:22
12
សុភាសិត 11:1
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
រុករក សុភាសិត 11:1
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ