1
សុភាសិត 14:12
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
ប្រៀបធៀប
រុករក សុភាសិត 14:12
2
សុភាសិត 14:30
ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រម្ងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយ ដល់ឆ្អឹងវិញ។
រុករក សុភាសិត 14:30
3
សុភាសិត 14:29
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
រុករក សុភាសិត 14:29
4
សុភាសិត 14:1
ស្ត្រីដែលមានប្រាជ្ញាតែងសង់ផ្ទះរបស់ខ្លួន តែស្ត្រីល្ងីល្ងើរំលំផ្ទះដោយដៃរបស់ខ្លួនផ្ទាល់។
រុករក សុភាសិត 14:1
5
សុភាសិត 14:26
មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
រុករក សុភាសិត 14:26
6
សុភាសិត 14:27
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
រុករក សុភាសិត 14:27
7
សុភាសិត 14:16
មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។
រុករក សុភាសិត 14:16
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ