ឱព្រះអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ
ដ្បិតព្រះអង្គនឹងឆ្លើយតបមកទូលបង្គំ
សូមផ្អៀងព្រះកាណ៌ស្តាប់ទូលបង្គំ
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលបង្គំផង!
ឱព្រះសង្គ្រោះនៃអស់អ្នក
ដែលស្វែងរកទីពឹងជ្រក
ក្រោមព្រះហស្តស្តាំរបស់ព្រះអង្គ
ឲ្យរួចពីពួកបច្ចាមិត្តអើយ
សូមសម្ដែងព្រះហឫទ័យសប្បុរស
ដ៏អស្ចារ្យរបស់ព្រះអង្គផង។