1
ទំនុកតម្កើង 55:22
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
ប្រៀបធៀប
រុករក ទំនុកតម្កើង 55:22
2
ទំនុកតម្កើង 55:17
ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច ទាំងព្រឹក ហើយទាំងថ្ងៃត្រង់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។
រុករក ទំនុកតម្កើង 55:17
3
ទំនុកតម្កើង 55:23
ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
រុករក ទំនុកតម្កើង 55:23
4
ទំនុកតម្កើង 55:16
រីឯខ្ញុំវិញ ខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ។
រុករក ទំនុកតម្កើង 55:16
5
ទំនុកតម្កើង 55:18
ព្រះអង្គនឹងប្រោសព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានមនុស្សជាច្រើនលើកគ្នាទាស់ខ្ញុំ។
រុករក ទំនុកតម្កើង 55:18
6
ទំនុកតម្កើង 55:1
ឱព្រះអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំពួនព្រះកាយនឹងពាក្យ ដែលទូលបង្គំទូលអង្វរឡើយ។
រុករក ទំនុកតម្កើង 55:1
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ