ព្រលឹងទាំងនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏បរិសុទ្ធ ហើយស្មោះត្រង់អើយ តើពេលណាទើបព្រះអង្គជំនុំជម្រះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមរបស់យើងខ្ញុំ?» មានគេឲ្យអាវសវែងដល់អ្នកទាំងនោះម្នាក់មួយៗ ហើយប្រាប់ឲ្យឈប់សម្រាកបន្តិចទៀតសិន ទម្រាំពួកអ្នកបម្រើ ជាគូកន និងជាបងប្អូន ដែលត្រូវគេសម្លាប់ដូចគ្នា បានគ្រប់ចំនួន។