ព្រះអង្គមានបន្ទូលនឹងអ័ដាមថា៖
“ដោយព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់ប្រពន្ធអ្នក
ហើយហូបពីដើមឈើដែលយើងបានបង្គាប់អ្នកថា: ‘កុំហូបពីវាឡើយ’
ដូច្នេះដីត្រូវបណ្ដាសាដោយសារតែអ្នកហើយ។
អ្នកនឹងហូបពីវាដោយការនឿយហត់
ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។