ដ្បិតក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាចង់សង់ប៉មមួយ តើមិនអង្គុយគិតជាមុនអំពីការចំណាយទេឬអី ដើម្បីឲ្យដឹងថាមានគ្រប់គ្រាន់នឹងធ្វើឲ្យរួចរាល់ឬអត់?
ក្រែងលោពេលចាក់គ្រឹះហើយ មិនអាចធ្វើរួចរាល់បាន មនុស្សគ្រប់គ្នាដែលឃើញនឹងចាប់ផ្ដើមចំអកឲ្យជាមិនខាន
ទាំងនិយាយថា អ្នកនេះចាប់ផ្ដើមសាងសង់បាន ប៉ុន្ដែមិនអាចធ្វើរួចរាល់។