ព្រះបាទអេសាស្រែកអង្វរព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដោយទូលថា៖ «បពិត្រព្រះអម្ចាស់ ព្រះអង្គអាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមយាងមកជួយយើងខ្ញុំផង! ដ្បិតមានតែព្រះអង្គទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះព្រះអង្គបានឡើយ!»។