«ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានព្យាការី ឬគ្រូទាយឆុតណាម្នាក់ ប្រកាសអំពីទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍អ្វីមួយ បើទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍នោះកើតមានមែន តែជននោះបបួលអ្នកទៅជំពាក់ចិត្ត និងគោរពបម្រើព្រះដទៃទៀតដែលអ្នករាល់គ្នាពុំស្គាល់ កុំស្ដាប់ពាក្យរបស់ព្យាការី ឬគ្រូទាយឆុតនោះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។