1
អេភេសូ 6:12
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្ស ទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។
ប្រៀបធៀប
រុករក អេភេសូ 6:12
2
អេភេសូ 6:18
ចូរអធិស្ឋាន*គ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុត សម្រាប់ប្រជាជនដ៏វិសុទ្ធ*ទាំងអស់។
រុករក អេភេសូ 6:18
3
អេភេសូ 6:11
ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ*
រុករក អេភេសូ 6:11
4
អេភេសូ 6:13
ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។
រុករក អេភេសូ 6:13
5
អេភេសូ 6:16-17
ជាពិសេស ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។ ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។
រុករក អេភេសូ 6:16-17
6
អេភេសូ 6:14-15
ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។
រុករក អេភេសូ 6:14-15
7
អេភេសូ 6:10
មួយវិញទៀត ចូរទាញយកកម្លាំងដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។
រុករក អេភេសូ 6:10
8
អេភេសូ 6:2-3
«ចូរគោរពមាតាបិតា (នេះជាបទបញ្ជាទីមួយដែលមានទាំងព្រះបន្ទូលសន្យាជាប់មកជាមួយផង) ដើម្បីឲ្យបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ» ។
រុករក អេភេសូ 6:2-3
9
អេភេសូ 6:1
កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតា ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។
រុករក អេភេសូ 6:1
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ