ព្រះអម្ចាស់មានព្រះបន្ទូលថា
«លុះគ្រានេះកន្លងផុតទៅ
យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស
អ៊ីស្រាអែលដូចតទៅ:
យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មាន
ក្នុងប្រាជ្ញារបស់ពួកគេ
យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក
នៅក្នុងចិត្តរបស់ពួកគេ
យើងនឹងបានទៅជាព្រះរបស់ពួកគេ
ហើយគេជាប្រជារាស្ត្ររបស់យើង។