ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម
ហើយប្រកាសប្រាប់គេថា
ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ
យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ!
គេរងទុក្ខទោសគ្រប់គ្រាន់ហើយ!
ព្រះអម្ចាស់បានដាក់ទោសគេ
ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត
ហើយគេក៏បានរងទុក្ខទោសនោះ
មួយទ្វេជាពីរដែរ!»។