យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង
នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ
យើងប្រាប់ទុកជាមុនតាំងពីយូរលង់
នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ
យើងពោលថា គម្រោងការរបស់យើង
មុខជាបានសម្រេចមិនខាន
យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។
យើងហៅសត្វត្មាតមួយពីទិសខាងកើត
គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម
គម្រោងការរបស់យើង។
អ្វីដែលយើងនិយាយ
យើងនឹងធ្វើឲ្យសម្រេចជារូបរាង
អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។