ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ
របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។
ដោយលោកបានបូជាជីវិត
ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ
ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស
ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក
ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ
របស់ព្រះអង្គតាមរយៈលោក។