«ចំណែកឯប្រជាជននោះវិញ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងមានផ្លូវពីរឲ្យអ្នករាល់គ្នាជ្រើសរើស គឺផ្លូវនៃជីវិត និងផ្លូវនៃសេចក្ដីស្លាប់។ អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកចេញទៅចុះចូលនឹងជនជាតិខាល់ដេដែលឡោមព័ទ្ធទីក្រុង នឹងបានរួចជីវិត។