ព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្ដិ
តាមរយៈសុបិននិមិត្តនារាត្រីកាល
ក្នុងពេលដែលមនុស្សកំពុងតែដេក
លង់លក់មិនដឹងខ្លួន។
ព្រះអង្គក៏សម្តែងឲ្យគេស្គាល់
ព្រះហឫទ័យរបស់ព្រះអង្គ
ព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គ
ឲ្យគេយល់យ៉ាងច្បាស់ផង។
ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាក
ចេញពីអំពើអាក្រក់
ហើយការពារមនុស្សកុំឲ្យមានអំនួត
ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅ
និងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។