ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម
ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ
រហូតទាល់តែប្រជាជាតិអ៊ីស្រាអែលវាយឈ្នះ
ខ្មាំងសត្រូវរបស់ខ្លួន។
ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង «ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។