កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក
កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ
ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា
ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។
ចូរយកតម្រិះមកធ្វើជាជំនួយ
ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។
ចូរខំប្រឹងស្វែងរកប្រាជ្ញា
ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។
ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព
កោតខ្លាចព្រះអម្ចាស់
ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។