1
សុភាសិត 21:21
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែង ជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។
ប្រៀបធៀប
រុករក សុភាសិត 21:21
2
សុភាសិត 21:5
អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងហ្មត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។
រុករក សុភាសិត 21:5
3
សុភាសិត 21:23
អ្នកដែលប្រយ័ត្នពាក្យសម្ដី តែងតែចៀសផុតពីទោសពៃរ៍។
រុករក សុភាសិត 21:23
4
សុភាសិត 21:2
មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។
រុករក សុភាសិត 21:2
5
សុភាសិត 21:31
គេរៀបទ័ពសេះសម្រាប់ថ្ងៃប្រយុទ្ធ តែជ័យជម្នះស្ថិតនៅលើព្រះអម្ចាស់។
រុករក សុភាសិត 21:31
6
សុភាសិត 21:3
ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។
រុករក សុភាសិត 21:3
7
សុភាសិត 21:30
គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បានឡើយ។
រុករក សុភាសិត 21:30
8
សុភាសិត 21:13
អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។
រុករក សុភាសិត 21:13
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ