1
ទំនុកតម្កើង 119:105
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន ទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ប្រៀបធៀប
រុករក ទំនុកតម្កើង 119:105
2
ទំនុកតម្កើង 119:11
ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គ។
រុករក ទំនុកតម្កើង 119:11
3
ទំនុកតម្កើង 119:9
តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
រុករក ទំនុកតម្កើង 119:9
4
ទំនុកតម្កើង 119:2
អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ!
រុករក ទំនុកតម្កើង 119:2
5
ទំនុកតម្កើង 119:114
ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូល របស់ព្រះអង្គជានិច្ច។
រុករក ទំនុកតម្កើង 119:114
6
ទំនុកតម្កើង 119:34
សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញា ដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។
រុករក ទំនុកតម្កើង 119:34
7
ទំនុកតម្កើង 119:36
សូមទាក់ទាញចិត្តទូលបង្គំ ឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ គឺមិនមែនឲ្យរកកម្រៃឡើយ!
រុករក ទំនុកតម្កើង 119:36
8
ទំនុកតម្កើង 119:71
ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
រុករក ទំនុកតម្កើង 119:71
9
ទំនុកតម្កើង 119:50
នៅពេលទូលបង្គំមានទុក្ខវេទនា ព្រះបន្ទូលនេះធ្វើឲ្យចិត្តទូលបង្គំបានធូរស្បើយ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ។
រុករក ទំនុកតម្កើង 119:50
10
ទំនុកតម្កើង 119:35
សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។
រុករក ទំនុកតម្កើង 119:35
11
ទំនុកតម្កើង 119:33
ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំកាន់តាម រហូតដល់ទីបញ្ចប់!។
រុករក ទំនុកតម្កើង 119:33
12
ទំនុកតម្កើង 119:28
ទូលបង្គំមានទុក្ខសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ ដូចព្រះអង្គបានសន្យា។
រុករក ទំនុកតម្កើង 119:28
13
ទំនុកតម្កើង 119:97
ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ ជារៀងរាល់ថ្ងៃ។
រុករក ទំនុកតម្កើង 119:97
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ