ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ
សឹកបានសុំឲ្យយើងច្រៀង
ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើង
ច្រៀងបទសប្បាយ គេពោលថា:
«ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន
ឲ្យយើងស្ដាប់ផង!»។
តើឲ្យយើងយកបទតម្កើងព្រះអម្ចាស់
មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត?