1
ទំនុកតម្កើង 40:1-2
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់ សម្រែកទូលអង្វររបស់ខ្ញុំ។ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។
ប្រៀបធៀប
រុករក ទំនុកតម្កើង 40:1-2
2
ទំនុកតម្កើង 40:3
ព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មី ដើម្បីសរសើរតម្កើងព្រះរបស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។
រុករក ទំនុកតម្កើង 40:3
3
ទំនុកតម្កើង 40:4
មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់ គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។
រុករក ទំនុកតម្កើង 40:4
4
ទំនុកតម្កើង 40:8
ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច ។
រុករក ទំនុកតម្កើង 40:8
5
ទំនុកតម្កើង 40:11
ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែ អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។
រុករក ទំនុកតម្កើង 40:11
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ