ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត
ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ
ហេតុនេះហើយបានព្រះជាម្ចាស់
ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ
ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ
ហើយប្រទានឲ្យព្រះអង្គ
មានអំណរសប្បាយដ៏លើសលុប
ដោយចាក់ប្រេងអភិសេកព្រះអង្គ។