1
ទំនុកតម្កើង 91:2
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាជម្រក និងជាកំពែងការពារទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះអង្គ!
ប្រៀបធៀប
រុករក ទំនុកតម្កើង 91:2
2
ទំនុកតម្កើង 91:1
អ្នកណារស់នៅក្រោមការគ្រប់គ្រង របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធានុភាពលើអ្វីៗទាំងអស់។
រុករក ទំនុកតម្កើង 91:1
3
ទំនុកតម្កើង 91:15
គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
រុករក ទំនុកតម្កើង 91:15
4
ទំនុកតម្កើង 91:11
ដ្បិតព្រះអម្ចាស់នឹងបញ្ជាឲ្យ ពួកទេវតាជួយអ្នក ពួកទេវតានឹងការពារអ្នក នៅគ្រប់ទីកន្លែងដែលអ្នកទៅ។
រុករក ទំនុកតម្កើង 91:11
5
ទំនុកតម្កើង 91:4
ព្រះអង្គនឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ប្រៀបបីដូចជាខែល និងអាវក្រោះការពារអ្នក។
រុករក ទំនុកតម្កើង 91:4
6
ទំនុកតម្កើង 91:9-10
ព្រះអម្ចាស់ជាជម្រករបស់អ្នក អ្នកបានមកជ្រកកោនក្រោមម្លប់ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ គ្មានទុក្ខវេទនាណាមួយកើតមាន ដល់អ្នកបានឡើយ ហើយក៏គ្មានគ្រោះកាចណាមួយ ចូលទៅជិតទីលំនៅរបស់អ្នកបានដែរ
រុករក ទំនុកតម្កើង 91:9-10
7
ទំនុកតម្កើង 91:3
ព្រះអម្ចាស់រំដោះអ្នកឲ្យរួចផុតពីអន្ទាក់ ឲ្យរួចផុតពីជំងឺរាតត្បាតផ្សេងៗ។
រុករក ទំនុកតម្កើង 91:3
8
ទំនុកតម្កើង 91:7
ទោះបីមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅជិតអ្នក ហើយមានមនុស្សមួយម៉ឺននាក់ ស្លាប់នៅខាងស្ដាំអ្នកក្ដី ក៏គ្មានអ្វីអាចប៉ះពាល់អ្នកបានឡើយ។
រុករក ទំនុកតម្កើង 91:7
9
ទំនុកតម្កើង 91:5-6
នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច គ្រោះថ្នាក់ដែលគួរឲ្យតក់ស្លុតនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ ដែលគេបាញ់មកដែរ។ អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹត ហើយក៏មិនភ័យខ្លាចមហន្តរាយ នៅពេលថ្ងៃត្រង់ដែរ។
រុករក ទំនុកតម្កើង 91:5-6
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ