១ របាក្សត្រ 25

25
1ដាវីឌ នឹង​ពួក​មេ‌ទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន នឹង​យេឌូថិន​ខ្លះ ចេញ​ទុក​សំរាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ នឹង​ឈឹង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច្នេះ 2គឺ​ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាគើរ យ៉ូសែប នេថានា នឹង​អ័សា‌រេឡា សុទ្ធ​តែ​ជា​កូន​អេសាភ ក៏​នៅ​ក្នុង​បង្គាប់​អេសាភ​ដែរ គឺ​ជា​អ្នក​ដែល​ពោល​តាម​បង្គាប់​ស្តេច 3ខាង​ឯ​យេឌូថិន ពួក​កូន​ចៅ​លោក គឺ​កេដាលា សេរី យេសាយ៉ា ហាសាបយ៉ា ម៉ាធិធា នឹង​ស៊ីម៉ាយ ទាំង​អស់​មាន​៦​នាក់ គេ​កាន់​ស៊ុង​នៅ​ក្នុង​បង្គាប់​យេឌូថិន ជា​ឪពុក​គេ ដែល​ជា​អ្នក​ពោល​ពំនោល ដោយ​ពាក្យ​អរ​ព្រះ‌គុណ នឹង​ពាក្យ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា 4ខាង​ឯ​ហេម៉ាន ពួក​កូន​ចៅ​លោក គឺ​ប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរី‌ម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូស‌បេ‌កាសា ម៉ាឡូធី ហូធារ នឹង​ម៉ាហា‌ស៊ីយ៉ូត 5នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ‌ទ្រង់​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​១៤ នឹង​កូន​ស្រី​៣ 6អ្នក​ទាំង​នោះ​សុទ្ធ​តែ​នៅ​ក្នុង​បង្គាប់​របស់​ឪពុក សំរាប់​ការ​ចំរៀង​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​លេង​ឈឹង ពិណ នឹង​ស៊ុង ដើម្បី​ធ្វើ​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ឯ​អេសាភ យេឌូថិន នឹង​ហេម៉ាន លោក​នៅ​ក្នុង​បង្គាប់​របស់​ស្តេច 7អ្នក​ទាំង​នោះ នឹង​បង​ប្អូន​គេ​ដែល​បាន​ហាត់​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​អស់​អ្នក​ដែល​ប្រសប់ នោះ​មាន​ចំនួន​២៨៨​នាក់ 8គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ នឹង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។
9ឆ្នោត​មុន​ដំបូង ត្រូវ​លើ​ឈ្មោះ​យ៉ូសែប សំរាប់​ពួក​អេសាភ ទី​២ត្រូវ​លើកេដាលា ដែល​ខ្លួន​គាត់ បង​ប្អូន នឹង​កូន​គាត់ ទាំង​អស់​មាន​១២​នាក់ 10ទី​៣ត្រូវ​សាគើរ ដែល​កូន​គាត់ នឹង​បង​ប្អូនទាំង​អស់​មាន​១២​នាក់ 11ទី​៤ ត្រូវ​យីសរី ដែល​កូន​គាត់ នឹង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់ 12ទី​៥ត្រូវ​នេថានា ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់​មាន​១២​នាក់ 13ទី​៦ត្រូវ​ប៊ូកគា ដែល​កូន​គាត់ នឹង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់ 14ទី​៧ត្រូវ​យេសា‌រេឡា ដែល​កូន​គាត់ នឹង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់ 15ទី​៨ត្រូវ​យេសាយ៉ា ដែល​កូន​គាត់ នឹង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់ 16ទី​៩ត្រូវ​ម៉ាថានា ដែល​កូន​គាត់ នឹង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់ 17ទី​១០ ត្រូវ​ស៊ីម៉ាយ ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 18ទី​១១ត្រូវ​អ័សារាល ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 19ទី​១២ត្រូវ​ហាសាបយ៉ា ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 20ទី​១៣ត្រូវ​ស៊ូបា‌អែល ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 21ទី​១៤ត្រូវ​ម៉ាធិធា ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 22ទី​១៥ត្រូវ​យេរេ‌ម៉ូត ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 23ទី​១៦ត្រូវ​ហាណានា ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 24ទី​១៧ត្រូវ​យ៉ូស‌បេ‌កាសា ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 25ទី​១៨​ត្រូវ​ហាណានី ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 26ទី​១៩ត្រូវ​ម៉ាឡូធី ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 27ទី​២០ ត្រូវ​អេលាថា ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 28ទី​២១ត្រូវ​ហូធារ ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 29ទី​២២ត្រូវ​គីដាលធី ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 30ទី​២៣ត្រូវ​ម៉ាហា‌ស៊ីយ៉ូត ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់ 31ទី​២៤ ត្រូវ​រ៉ូម៉ាមធី-អេស៊ើរ ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 25: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល