១ របាក្សត្រ 27
27
1រីឯពួកកូនចៅអ៊ីស្រាអែល តាមចំនួនគេ គឺតាមពួកមេលើវង្សឪពុកគេ នឹងពួកមេទ័ពធំតូច ហើយពួកនាយដែលបំរើស្តេច ក្នុងគ្រប់ទាំងការ ខាងឯវេនគេដែលចេញចូលរាល់តែខែ នៅពេញក្នុងឆ្នាំ ដែលរាល់តែវេនមាន២ម៉ឺន៤ពាន់នាក់ 2នោះមានយ៉ាសុបៀម ជាកូនសាបឌាល ជាអ្នកត្រួតលើពួកវេនទី១ នៅខែចេត្រ ហើយក្នុងវេនលោកមាន២ម៉ឺន៤ពាន់នាក់ 3លោកកើតក្នុងពូជពង្សពេរេស ជាមេលើពួកមេទ័ព សំរាប់ខែដំបូង 4ដូដាយ ជាពួកអ័ហូអា ជាអ្នកត្រួតលើពួកវេនខែពិសាខ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមាន២ម៉ឺន៤ពាន់នាក់ 5មេទី៣ ជាមេធំលើពួកទ័ព នៅខែជេស្ឋ គឺបេណាយ៉ា ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ ហើយនៅវេននេះមាន២ម៉ឺន៤ពាន់នាក់ 6គឺបេណាយ៉ានេះ ជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយបានត្រួតលើគេផង ឯអាំមីសាបាឌ ជាកូនលោក ក៏នៅក្នុងវេននេះដែរ 7មេទី៤ ដែលសំរាប់ខែអាសាឍ គឺអេសាអែល ជាប្អូនយ៉ូអាប់ ហើយបន្ទាប់មកមានសេបាឌា ជាកូនលោក ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ 8មេទី៥សំរាប់ខែស្រាពណ៍ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ 9មេទី៦ សំរាប់ខែភទ្របទ គឺអ៊ីរ៉ា ជាកូនអ៊ីកគែស ជាអ្នកក្រុងត្កូអា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ 10មេទី៧សំរាប់ខែអស្សុជ គឺហេលែស ជាពួកពេឡូន ក្នុងពួកកូនចៅអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ 11មេទី៨ សំរាប់ខែកត្តិក គឺស៊ីបាកាយ ជាពួកហ៊ូសាយ ក្នុងពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ 12មេទី៩ សំរាប់ខែមិគសិរ គឺអ័បៀស៊ើរ ជាអ្នកក្រុងអាន៉ាថោត ពូជអំបូរបេនយ៉ាមីន ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ 13មេទី១០ សំរាប់ខែបុស្ស គឺម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា ពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ 14មេទី១១ សំរាប់ខែមាឃ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងពូជអំបូរអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ 15មេទី១២ សំរាប់ខែផល្គុណ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មាន២ម៉ឺន៤ពាន់នាក់ដែរ។
16ឯពួកចៅហ្វាយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន នោះដូច្នេះ គឺក្នុងពួករូបេន មានអេលាស៊ើរ កូនស៊ីកគ្រី ជាចៅហ្វាយ ក្នុងពួកស៊ីម្មាន គឺសេផាធា កូនម្អាកា 17ក្នុងពួកលេវី គឺហាសាបយ៉ា ជាកូនកេមយួល ក្នុងវង្សរបស់អើរ៉ុន មានសាដុក 18ក្នុងពួកយូដា គឺអេលីហ៊ូវ ជាជេដ្ឋាដាវីឌ ក្នុងពួកអ៊ីសាខារ គឺអំរី ជាកូនមីកែល 19ក្នុងពួកសាប់យូឡូន គឺយីសម៉ាយ៉ា ជាកូនអូបាឌា ក្នុងពួកណែបថាលី គឺយេរីម៉ូត ជាកូនអាសរាល 20ក្នុងពួកកូនចៅអេប្រាអិម គឺហូសេ ជាកូនអ័សាស៊ា ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺយ៉ូអែល ជាកូនពេដាយ៉ា 21ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាត គឺយីដូរ ជាកូនសាការី ក្នុងពួកបេនយ៉ាមីន គឺយ្អាសៀល ជាកូនអ័ប៊ីនើរ 22ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអំបាលម៉ាន 23តែដាវីឌមិនបានរាប់ចំនួនគេ ពីត្រឹមអាយុ២០ឆ្នាំ ចុះទៅក្រោមទេ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទ្រង់នឹងចំរើនពួកអ៊ីស្រាអែល ឲ្យមានគ្នាច្រើន ដូចជាផ្កាយ ដែលនៅលើមេឃ 24យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់ តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។
25ឯអ្នករក្សាព្រះរាជទ្រព្យរបស់ស្តេច គឺអាសម៉ាវែត ជាកូនអ័ឌីអែល ហើយយ៉ូណាថាន ជាកូនអ៊ូស៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិ នៅស្រែចំការ នៅទីក្រុង នឹងភូមិ ហើយនៅដំណាក់ទាំងប៉ុន្មាន 26អែសរី កូនកេលូបជាអ្នកត្រួតលើពួកអ្នកភ្ជួររាស់ នៅស្រែចំការ 27ស៊ីម៉ាយដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតត្រាលើចំការទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅឯចំការ 28បាលហាន៉ាន់ ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចំការអូលីវ នឹងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ 29ស៊ីតរ៉ាយ ដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន 30អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម 31អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជទ្រព្យរបស់ស្តេចដាវីឌ។
32ឯយ៉ូណាថាន ជាញាតិវង្សនឹងដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ នឹងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយនឹងពួកបុត្ររបស់ស្តេច 33អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច 34បន្ទាប់ពីអ័ហ៊ីថូផែលមក នោះមានយេហូយ៉ាដា ជាកូនបេណាយ៉ា នឹងអ័បៀថើរ ហើយយ៉ូអាប់ ជាមេទ័ពធំរបស់ស្តេច។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 27: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: