១ សាំយូអែល 13
13
1លុះកាលសូលសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន២ឆ្នាំ 2នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់ នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស នឹងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ 3គ្រានោះយ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលទ្រង់ផ្លុំត្រែឡើង នៅពេញក្នុងស្រុកដោយថា ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ 4ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ឮថា សូលបានវាយបន្ទាយរបស់ពួកភីលីស្ទីនហើយ គេក៏ដឹងថា ពួកភីលីស្ទីនស្អប់ខ្ពើម ដល់សាសន៍អ៊ីស្រាអែលដែរ នោះបណ្តាជនទាំងឡាយ គេមូលគ្នាទៅឯសូល នៅត្រង់គីលកាល។
5ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចំបាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនឹងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមកបោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន 6កាលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ពីព្រោះបណ្តាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាងក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម នឹងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន 7រីឯពួកហេព្រើរខ្លះ គេក៏ឆ្លងទន្លេយ័រដាន់ ទៅឯស្រុកកាឌ់ ហើយនឹងស្រុកកាឡាតទៅ តែសូលទ្រង់នៅត្រង់គីលកាលនៅឡើយ ហើយបណ្តាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។
8ទ្រង់ក៏រង់ចាំនៅ៧ថ្ងៃ តាមកំណត់ដែលសាំយូអែលបានសន្យា តែសាំយូអែលមិនបានមកដល់គីលកាលទេ ហើយបណ្តាជនក៏ខ្ចាត់ខ្ចាយចេញពីទ្រង់អស់ទៅ 9ដូច្នេះ ទ្រង់មានបន្ទូលថា ចូរយកដង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងដង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយដង្វាយដុតនោះទៅ 10តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក 11ប៉ុន្តែសាំយូអែលទូលសួរថា តើបានធ្វើអ្វីហ្នឹង សូលទ្រង់ឆ្លើយថា ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង 12នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរ ដល់ព្រះយេហូវ៉ាផង ដូច្នេះខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយដង្វាយនេះទៅ 13សាំយូអែលឆ្លើយថា ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងតាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរាបដរាបទៅ 14តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ាទ្រង់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់ ហើយទ្រង់បានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រង លើពួករាស្ត្រទ្រង់វិញ ពីព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ 15រួចសាំយូអែលក៏ក្រោកឡើង ដើរចាកចេញពីគីលកាល ទៅឯគីបៀរ នៅស្រុកបេនយ៉ាមីនទៅ។
16លំដាប់នោះ សូលទ្រង់ក៏រាប់ពួកបណ្តាទ័ព ដែលនៅជាមួយនឹងទ្រង់បានប្រហែលជា៦០០នាក់ រួចសូល នឹងយ៉ូណាថាន ជាបុត្រាទ្រង់ ព្រមទាំងពួករាស្ត្រដែលនៅជាមួយ ក៏នៅត្រង់កេបា ក្នុងស្រុកបេនយ៉ាមីន តែឯពួកភីលីស្ទីន គេបោះទ័ពនៅត្រង់មីកម៉ាស 17គ្រានោះមានពួកទ័ពបំផ្លាញ៣ពួក ចេញពីទីបោះទ័ពរបស់ពួកភីលីស្ទីនមក គឺ១ពួកចេញតាមផ្លូវ ដែលទៅឯអូប្រា នៅស្រុកស៊ូអាល 18មួយទៀតចេញតាមផ្លូវបេត-ហូរ៉ុន ហើយ១ទៀតចេញតាមផ្លូវព្រំប្រទល់ នៅមុខវាលច្រកភ្នំសេបោមខាងឯទីរហោស្ថាន។
19រីឯនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល នោះគ្មានជាងដែកឡើយ ដ្បិតពួកភីលីស្ទីនបានជំនុំគ្នាថា ក្រែងពួកហេព្រើរធ្វើដាវ ឬលំពែងសំរាប់ខ្លួន 20ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅឯពួកភីលីស្ទីន ដើម្បីនឹងសំលៀងដែកផាល ចបកាប់ ពូថៅ ហើយនឹងកណ្តៀវរបស់គេរៀងខ្លួន 21គេមានតែដែកឆាបសំរាប់សំលៀងកណ្តៀវ ចបកាប់ នឹងពូថៅ ហើយសំរាប់សំរួចសមចូក នឹងជន្លួញប៉ុណ្ណោះទេ 22ដូច្នេះ នៅថ្ងៃចំបាំង នោះគ្មានអ្នកណាមួយ ខាងសូល នឹងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែសូល ហើយនឹងយ៉ូណាថាន ជាបុត្រាទ្រង់ប៉ុណ្ណោះ 23ឯពួកបន្ទាយ១នៃសាសន៍ភីលីស្ទីន គេចេញទៅស្កាត់ផ្លូវ ដែលកាត់ភ្នំត្រង់មីកម៉ាស។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 13: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: