២ របាក្សត្រ 10
10
1ឯរេហូបោម ទ្រង់យាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នា បានមូលមកឯក្រុងស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច 2រីឯយេរ៉ូបោម ជាកូននេបាត ដែលនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ទៅ ឲ្យរួចពីស្តេចសាឡូម៉ូន កាលបានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ 3ហើយគេចាត់ទៅហៅលោកមក រួចលោក នឹងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា 4ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះបិតាទ្រង់ នឹងនឹមយ៉ាងធ្ងន់ ដែលទ្រង់បានដាក់លើយើងខ្ញុំបានស្រាលចេញ នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់ 5ទ្រង់មានបន្ទូលឆ្លើយថា ចាំ៣ថ្ងៃទៀត សូមត្រឡប់មកឯយើងវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។
6ស្តេចរេហូបោម ទ្រង់ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន ព្រះបិតាទ្រង់ ក្នុងកាលដែលមានព្រះជន្មនៅឡើយថា តាមគំនិតអ្នករាល់គ្នា នោះតើត្រូវឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច 7គេក៏ទូលឆ្លើយថា បើសិនជាទ្រង់ប្រព្រឹត្តនឹងបណ្តាជននេះ ដោយសប្បុរស ហើយផ្គាប់ដល់ចិត្តគេ ព្រមទាំងមានបន្ទូលនឹងគេ ដោយពាក្យផ្អែមល្ហែម នោះគេនឹងនៅជាអ្នកបំរើរបស់ទ្រង់ជាដរាបទៅ 8ប៉ុន្តែទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកក្មេងៗស្រករនឹងទ្រង់ ជាពួកជំនិតរបស់ទ្រង់វិញ 9ដោយបន្ទូលថា អ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានសូមយើងថា សូមមេត្តាប្រោស ឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នាបានស្រាលទៅ 10រួចពួកក្មេងៗដែលស្រករនឹងទ្រង់ គេទូលថា ឯពួករាស្ត្រនេះដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានបន្ទូលឆ្លើយនឹងគេយ៉ាងនេះវិញថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង 11ឯព្រះបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់ លើឯងរាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែម ឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត ព្រះបិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ។
12លុះដល់ថ្ងៃទី៣ យេរ៉ូបោម នឹងបណ្តាជនទាំងឡាយ ក៏មកគាល់រេហូបោម ដូចជាទ្រង់បង្គាប់ ដោយបន្ទូលថា ដល់ថ្ងៃទី៣ ចូរឯងរាល់គ្នាត្រឡប់មកឯយើងវិញ 13នោះស្តេចទ្រង់មានបន្ទូលឆ្លើយដល់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ 14គឺទ្រង់មានបន្ទូលទៅគេ តាមគំនិតរបស់ពួកក្មេងៗនោះវិញថា បិតាយើងបានធ្វើឲ្យនឹមឯងរាល់គ្នាមានទំងន់ តែយើងនឹងបន្ថែមឲ្យនឹមឯងរាល់គ្នា បានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ 15ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្ដីដែលទ្រង់បានមានបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
16លុះកាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលតបថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ 17តែឯពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដានោះរេហូបោមបានសោយរាជ្យលើគេវិញ 18រួចមកស្តេចរេហូបោម ទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេចោលលោកនឹងថ្មសំឡាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់នឹងឡើងព្រះរាជរថ រត់ទៅឯក្រុងយេរូសាឡិម 19គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជវង្សនៃដាវីឌដរាបដល់សព្វថ្ងៃនេះ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 10: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: