២ សាំយូអែល 7
7
1រួចមក កាលស្តេចទ្រង់គង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីសំរាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស 2នោះទ្រង់មានបន្ទូលទៅហោរាណាថាន់ថា មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហឹបនៃព្រះមានតែសំពត់បាំងប៉ុណ្ណោះទេ 3ណាថាន់ទូលឆ្លើយថា សូមព្រះករុណាទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នា ដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយនឹងទ្រង់ហើយ 4តែនៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកណាថាន់ថា 5ចូរទៅប្រាប់ដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ាទ្រង់សួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យអញនៅឬ 6អញមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលអញបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ គឺអញបាននៅតែក្នុងត្រសាល ហើយក្នុងរោងឧបោសថវិញ 7នៅគ្រប់ទីកន្លែង ដែលអញបានដើរជាមួយនឹងពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើអញដែលនិយាយ១ម៉ាត់ ទៅពូជអំបូរសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជារាស្ត្រអញថា ហេតុអ្វីបានជាឯងរាល់គ្នាមិនបានស្អាងវិហារ ពីឈើតាត្រៅឲ្យអញឬទេ 8ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបំរើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលយ៉ាងនេះ អញបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ 9អញបាននៅជាមួយនឹងឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ អញបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី 10អញបានដំរូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត 11ឬដូចនៅគ្រាដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានប្រោសឲ្យឯងបានសំរាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ (យ៉ាងនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់នឹងតាំងព្រះវង្សាព្រះករុណាឡើង) 12កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង 13គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ 14អញនឹងធ្វើជាឪពុកដល់វា ហើយវានឹងបានជាកូនដល់អញ បើកាលណាវាប្រព្រឹត្តការទុច្ចរិត នោះអញនឹងផ្ចាញ់ផ្ចាលវាដោយដំបងរបស់មនុស្ស ហើយនឹងស្នាមរំពាត់នៃពួកមនុស្សជាតិ 15ប៉ុន្តែសេចក្ដីសប្បុរសរបស់អញ មិនដែលឃ្លាតចេញពីវា ដូចជាអញបានដកចេញពីសូល ដែលអញបានចោលពីមុខឯងចេញនោះឡើយ។ 16នោះវង្សា នឹងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ 17ណាថាន់ក៏ទូលនឹងដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមការជាក់ស្តែងទាំងនេះគ្រប់ជំពូក។
18នោះស្តេចដាវីឌទ្រង់ក៏យាងចូលទៅ គង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ 19ប៉ុន្តែ ឱព្រះអម្ចាស់យេហូវ៉ាអើយ នេះជាការយ៉ាងតូចនៅព្រះនេត្រទ្រង់ទេ បានជាទ្រង់មានបន្ទូលពីពូជពង្សនៃទូលបង្គំ ជាបាវបំរើទ្រង់ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះអម្ចាស់យេហូវ៉ាអើយ យ៉ាងនោះតើត្រូវតាមរបៀបរបស់មនុស្សឬ 20តើដាវីឌទូលបង្គំនេះ នឹងទូលទ្រង់បានដូចម្តេចទៅទៀត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំ ជាអ្នកបំរើទ្រង់ហើយ 21ទ្រង់បានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាបាវបំរើទ្រង់បានដឹង ដោយយល់ដល់ព្រះបន្ទូលនៃទ្រង់ទេ ហើយក៏តាមព្រះហឫទ័យទ្រង់ផង 22ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ទ្រង់ធំណាស់ គ្មានណាឲ្យស្មើទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ 23តើមានសាសន៍ឯណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជារាស្ត្ររបស់ផងទ្រង់ ដែលព្រះបានយាងទៅ លោះចេញ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ហើយនឹងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសំរាប់ស្រុកគេ នៅមុខរាស្ត្ររបស់ផងទ្រង់ ដែលទ្រង់បានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ ហើយនឹងព្រះរបស់គេផង 24ទ្រង់ក៏បានតាំងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ឲ្យបានធ្វើជារាស្ត្ររបស់ផងទ្រង់ ជារៀងរាបដរាបទៅ ហើយឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានត្រឡប់ជាព្រះដល់គេដែរ 25ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមបញ្ជាប់ព្រះបន្ទូល ដែលទ្រង់បានមានបន្ទូលមក ពីដំណើរទូលបង្គំ ជាបាវបំរើទ្រង់ ហើយពីពូជពង្សរបស់ទូលបង្គំ ឲ្យបានជាប់ជានិច្ចតទៅមុខ សូមទ្រង់ធ្វើសំរេច ដូចជាទ្រង់បានមានបន្ទូលមកនោះចុះ 26សូមឲ្យព្រះនាមទ្រង់បានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាបាវបំរើទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់ 27ពីព្រោះ ឱព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់បានសំដែងឲ្យទូលបង្គំ ជាបាវបំរើទ្រង់បានដឹងហើយ ដោយបន្ទូលថា អញនឹងតាំងវង្សាឯងឡើង ហេតុដូច្នោះបានជាទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តក្លាហាន នឹងហ៊ានអធិស្ឋានពាក្យទាំងនេះ ទូលដល់ទ្រង់ 28ឥឡូវនេះ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាព្រះពិត ហើយព្រះបន្ទូលទ្រង់សុទ្ធតែពិតត្រង់ ទ្រង់បានមានបន្ទូលពីព្រះគុណនេះមកទូលបង្គំ ជាបាវបំរើទ្រង់ 29ដូច្នេះ សូមទ្រង់សព្វព្រះហឫទ័យ នឹងប្រទានពរ ដល់ពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះទ្រង់ជាដរាប ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានសន្យាហើយ ដូច្នេះ ដោយសារព្រះពរទ្រង់ នោះពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ នឹងបានពរនៅអស់កល្បជានិច្ច។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: