ក៏មិនបានទទួលទានបាយរបស់អ្នកណាទទេដែរ យើងខ្ញុំបានធ្វើការនឿយហត់ ហើយធ្ងន់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើងខ្ញុំឡើយ មិនមែនថា យើងខ្ញុំគ្មានអំណាចនោះទេ គឺយើងខ្ញុំចង់ធ្វើជាគំរូ ឲ្យអ្នករាល់គ្នាត្រាប់តាមយើងខ្ញុំវិញទេតើ កាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា នោះក៏បានផ្តាំថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវទាំងឲ្យអ្នកនោះបរិភោគផង ដ្បិតយើងខ្ញុំឮថា មានអ្នកខ្លះក្នុងពួកអ្នករាល់គ្នា ដែលប្រព្រឹត្តឥតរបៀប ឥតមានធ្វើការអ្វីសោះ គឺគេរវល់តែចំពោះការឥតប្រយោជន៍វិញ ដូច្នេះ យើងខ្ញុំផ្តាំមកមនុស្សយ៉ាងនោះ ហើយទូន្មានគេ ដោយព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ឲ្យគេបរិភោគបាយរបស់ខ្លួនគេចុះ ទាំងធ្វើការដោយស្រគត់ស្រគំផង បងប្អូនអើយ កុំឲ្យរសាយចិត្តខាងឯការល្អឡើយ បើអ្នកណាមិនស្តាប់តាមពាក្យរបស់យើងខ្ញុំ ក្នុងសំបុត្រនេះទេ នោះចូរសំគាល់អ្នកនោះទុក ហើយកុំឲ្យភប់ប្រសព្វនឹងគេឲ្យសោះ ដើម្បីឲ្យគេមានសេចក្ដីខ្មាស តែកុំឲ្យរាប់គេទុកដូចជាខ្មាំងសត្រូវឡើយ ចូរទូន្មានគេ ដូចជាបងប្អូនវិញ។ សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្ដីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្តគ្រប់យ៉ាងជានិច្ច សូមឲ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់ ប៉ុលខ្ញុំសរសេរពាក្យជំរាបសួរនេះ ដោយដៃខ្លួនខ្ញុំ នេះគឺជាទីសំគាល់ក្នុងគ្រប់សំបុត្ររបស់ខ្ញុំ គឺបែបយ៉ាងនេះហើយ ដែលខ្ញុំសរសេរមក សូមឲ្យអ្នករាល់គ្នាទាំងអស់ បានប្រកបដោយព្រះគុណ របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚
អាន ២ ថែស្សាឡូនីច 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ថែស្សាឡូនីច 3:8-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ