៣ យ៉ូហាន 1:8-10

៣ យ៉ូហាន 1:8-10 ពគប

ដូច្នេះ យើង​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បំរុង​ដល់​មនុស្ស​យ៉ាង​នោះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្ដី​ពិត។ ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ពួក​ជំនុំ ប៉ុន្តែ អ្នក​ឌីអូត្រេព​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ ដូច្នេះ បើ​ខ្ញុំ​មក ខ្ញុំ​នឹង​នឹក​ចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ ដោយ​គាត់​ពោល​ពាក្យ​អាក្រក់ និយាយ​ដើម​យើង ហើយ​មិន​ស្កប់​ចិត្ត​នឹង​សេចក្ដី​នោះ​តែ​ប៉ុណ្ណោះ ថែម​ទាំង​មិន​ព្រម​ទទួល​ពួក​បង​ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល​គេ នោះ​គាត់​ក៏​ហាម​ឃាត់​មិន​ឲ្យ​ទទួល​វិញ ព្រម​ទាំង​កាត់​គេ​ចេញ​ពី​ពួក​ជំនុំ​ផង។

អាន ៣ យ៉ូហាន 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ៣ យ៉ូហាន 1:8-10