កិច្ចការ 12
12
1នៅគ្រានោះ ស្តេចហេរ៉ូឌ ទ្រង់លូកព្រះហស្តទៅ ចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ 2ក៏សំឡាប់យ៉ាកុប ជាបងយ៉ូហាន ដោយដាវផង 3លុះទ្រង់យល់ឃើញថា ការនោះជាទីគាប់ចិត្តដល់ពួកសាសន៍យូដា នោះក៏ចាប់ពេត្រុសថែមទៀត (រីឯវេលានោះជាបុណ្យនំបុ័ងឥតដំបែ) 4កាលចាប់បានហើយ នោះក៏ដាក់គុក ព្រមទាំងប្រគល់ដល់ទាហាន៤សង្កាត់ឲ្យឃុំរក្សាទុក ដោយប្រាថ្នានឹងនាំគាត់មកនៅមុខបណ្តាជន ក្រោយថ្ងៃបុណ្យរំលង 5ដូច្នេះ គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត 6រីឯក្នុងកាលដែលស្តេចហេរ៉ូឌគិតនាំពេត្រុសមក នៅវេលាយប់នោះឯង គាត់ដេកនៅជាកណ្តាលទាហាន២នាក់ មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន ហើយមានពួកទាហានចាំយាមនៅមាត់ទ្វាររក្សាគុកដែរ 7នោះមើល មានទេវតានៃព្រះអម្ចាស់ឈរខាងគាត់ ក៏មានពន្លឺផ្សាយមកក្នុងគុក ទេវតានោះក៏គោះពីខាងចំហៀង ដាស់គាត់ឡើងថា ចូរក្រោកឡើងជាប្រញាប់ នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញ 8រួចទេវតាប្រាប់ថា ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងទៅ គាត់ក៏ធ្វើដូច្នោះ ហើយទេវតាប្រាប់ទៀតថា ចូរពាក់អាវមកតាមខ្ញុំចុះ 9នោះគាត់ចេញទៅតាមទេវតា ឥតមានដឹងជាការដែលកើតមក ដោយសារទេវតានោះ ជាពិតឬមិនពិតទេ គឺគាត់ស្មានថាបានឃើញការជាក់ស្តែងវិញ 10កាលបានដើរផុតពីអ្នកយាមទី១ រួចទី២ នោះក៏មកដល់ទ្វារដែក ដែលនាំចេញទៅខាងក្រៅ ទ្វារនោះក៏របើកឯង កាលបានចេញទៅផុតផ្លូវ១ហើយ នោះស្រាប់តែទេវតាឃ្លាតចេញពីគាត់បាត់ទៅ 11លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះ អញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ ឲ្យមកដោះអញឲ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណង ដែលសាសន៍យូដាបានរង់ចាំដែរ 12លុះគាត់ពិចារណាហើយ នោះក៏ទៅឯផ្ទះម៉ារា ជាម្តាយយ៉ូហាន-ម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនបានប្រជុំគ្នាអធិស្ឋាន 13គាត់ក៏គោះទ្វារមុខ នោះមានស្រីបំរើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់ 14លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្ដីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញ ថា លោកពេត្រុសឈរនៅមាត់ទ្វារ 15តែគេស្តីថា ឯងវង្វេងហើយ តែនាងនៅតែថា ប្រាកដមែនៗ រួចគេថាជាទេវតារបស់គាត់ទេ 16ឯពេត្រុស គាត់ចេះតែគោះទ្វារថែម កាលគេបានបើកទ្វារឃើញ នោះគេមានសេចក្ដីស្រឡាំងកាំង 17តែគាត់ធ្វើគ្រឿងសំគាល់នឹងដៃ ឲ្យគេស្ងៀមទៅ រួចក៏រ៉ាយរឿងប្រាប់គេ ពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណា ហើយគាត់ផ្តាំគេថា សូមប្រាប់រឿងនេះដល់យ៉ាកុប នឹងពួកបងប្អូនឲ្យដឹងផង នោះគាត់ចេញទៅឯកន្លែង១ទៀតទៅ។
18លុះភ្លឺឡើង ក៏កើតមានវឹកវរជាធំ នៅក្នុងពួកកងទាហាន ពីដំណើរពេត្រុស ដែលទៅឯណាបាត់ 19កាលស្តេចហេរ៉ូឌបានរកគាត់មិនឃើញ នោះក៏ពិចារណាសួរពួកអ្នកយាមល្បាត ហើយបង្គាប់ឲ្យនាំគេទៅសំឡាប់បង់ រួចស្តេចក៏យាងចុះពីស្រុកយូដា ទៅឯសេសារា គង់នៅទីនោះ។
20រីឯស្តេចហេរ៉ូឌ ទ្រង់មានព្រះទ័យចងគំនុំនឹងពួកអ្នកនៅស្រុកទីរ៉ុស នឹងស៊ីដូនជាខ្លាំង តែគេស្រុះចិត្តគ្នានឹងមកគាល់ស្តេច លុះបានបញ្ចុះបញ្ចូលប្លាសតុស ជាមន្ត្រីសេវកាមាត្យរបស់ស្តេចហើយ នោះក៏សូមចងជាស្ពានមេត្រីវិញ ពីព្រោះគេតែងតែបានស្បៀងអាហារ ពីស្រុកស្តេចមក 21លុះដល់ថ្ងៃកំណត់ ស្តេចហេរ៉ូឌទ្រង់ព្រះពស្ត្រារាជ្យ កំពុងតែគង់នៅលើបល្ល័ង្ក អធិប្បាយឲ្យគេស្តាប់ 22ហើយរាស្ត្រគ្រប់គ្នាចេះតែបន្លឺវាចាថា នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ 23នោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅដោយដង្កូវចុះ ពីព្រោះស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះវិញ។
24ឯព្រះបន្ទូល ក៏ដុះដាលចំរើន កាន់តែច្រើនឡើង 25កាលបាណាបាស នឹងសុល បានធ្វើការងាររបស់ខ្លួនរួចសព្វគ្រប់ហើយ នោះក៏ត្រឡប់ពីក្រុងយេរូសាឡិមមកវិញ នាំទាំងយ៉ូហាន-ម៉ាកុសមកជាមួយផង។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 12: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: