កិច្ចការ 21
21
1កាលយើងបានឃ្លាតចេញផុតពីគេទៅហើយ នោះក៏បើកក្តោងដំរង់ទៅឯកោះកូស ហើយថ្ងៃក្រោយបានដល់កោះរ៉ូដូស រួចពីនោះទៅដល់ក្រុងប៉ាតារ៉ា 2កាលឃើញសំពៅ១ មានដំណើរទៅឯស្រុកភេនីស នោះយើងក៏ចុះតាមសំពៅនោះចេញទៅទៀត 3ដល់បានឃើញកោះគីប្រុសហើយ នោះបានបើកបង្ហួសទៅខាងឆ្វេង រួចទៅដល់ស្រុកស៊ីរី ចូលចតនៅត្រង់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញនៅទីនោះ 4លុះកាលរកឃើញពួកសិស្សហើយ នោះក៏ស្នាក់នៅទីនោះ៧ថ្ងៃ ហើយគេឃាត់ប៉ុលដោយនូវព្រះវិញ្ញាណ មិនឲ្យគាត់ឡើងទៅឯក្រុងយេរូសាឡិមឡើយ 5ប៉ុន្តែ ដល់ផុតថ្ងៃទាំងនោះទៅ យើងក៏ចេញធ្វើដំណើរដើរទៀត ឯពួកគេទាំងអស់ ព្រមទាំងប្រពន្ធកូន បានជូនយើងខ្ញុំទៅខាងក្រៅទីក្រុង រួចយើងលុតជង្គង់អធិស្ឋាននៅមាត់ច្រាំង 6កាលបានលាគ្នារួចជាស្រេច នោះយើងក៏ចុះសំពៅទៅ ហើយពួកគេត្រឡប់ទៅផ្ទះវិញ 7លុះសំរេចដំណើរពីក្រុងទីរ៉ុស ទៅដល់ផ្ទលេមេហើយ នោះក៏ទៅជំរាបសួរដល់ពួកជំនុំ ហើយបានសំចតនៅជាមួយនឹងគេអស់១ថ្ងៃ 8ដល់ថ្ងៃស្អែកឡើង ប៉ុល នឹងពួកគាត់បានចេញទៅឯសេសារា ក៏ចូលទៅក្នុងផ្ទះរបស់ភីលីព ជាអ្នកផ្សាយដំណឹងល្អម្នាក់ក្នុងពួកទាំង៧នាក់នោះ ហើយស្នាក់នៅនឹងគាត់ 9អ្នកនោះមានកូនក្រមុំ៤នាក់ដែលចេះទាយទំនាយ 10លុះយើងបាននៅទីនោះជាយូរថ្ងៃ នោះមានហោរាម្នាក់ ឈ្មោះអ័ក្កាបុស គាត់ចុះពីស្រុកយូដាមក 11លុះមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់ប៉ុលមក ចងជើងចងដៃខ្លួន ប្រាប់ថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលដូច្នេះថា ពួកសាសន៍យូដានឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះបែបយ៉ាងនេះ នៅក្រុងយេរូសាឡិម ហើយនឹងបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកសាសន៍ដទៃ 12កាលឮដូច្នោះ នោះយើង នឹងពួកអ្នកនៅទីនោះ ក៏អង្វរប៉ុល មិនឲ្យឡើងទៅឯក្រុងយេរូសាឡិមឡើយ 13តែគាត់ឆ្លើយថា ហេតុអ្វីបានជាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងដូច្នេះ ពីព្រោះខ្ញុំព្រមស្រេចហើយ នឹងឲ្យគេចាប់ចងខ្ញុំចុះ មិនតែប៉ុណ្ណោះសោត ថែមទាំងសុខចិត្តស្លាប់ផង នៅក្នុងក្រុងយេរូសាឡិមទៀត គឺដោយយល់ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ 14នោះយើងក៏ឈប់និយាយ ដោយថា សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ ពីព្រោះគាត់មិនយល់ព្រមតាមយើងទេ។
15លុះផុតថ្ងៃទាំងនោះមក កាលយើងបានរៀបអីវ៉ាន់ស្រេចហើយ នោះក៏ឡើងទៅឯក្រុងយេរូសាឡិម 16ក៏មានសិស្សខ្លះពីសេសារាទៅជាមួយនឹងយើងដែរ បាននាំទាំងមនុស្សម្នាក់ ឈ្មោះម៉្នាសុន ជាសិស្សចាស់ ពីកោះគីប្រុស ដែលយើងរាល់គ្នាត្រូវស្នាក់នៅក្នុងផ្ទះគាត់ទៅផង 17គ្រាដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំក៏ទទួលយើងដោយអំណរ 18ថ្ងៃស្អែកឡើងប៉ុលក៏ចូលទៅសួរយ៉ាកុបជាមួយនឹងយើង ក្នុងកាលដែលពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ 19កាលគាត់បានជំរាបសួរដល់គេរួចហើយ នោះគាត់ថ្លែងប្រាប់ ពីអស់ទាំងការនិមួយៗ ដែលព្រះទ្រង់បានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារគាត់ 20គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យទាំងអស់គ្នា 21ក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញ ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង 22ដូច្នេះ តើដូចម្តេច មុខជានឹងមានគេប្រជុំគ្នាទាំងហ្វូងជាមិនខាន ដ្បិតគេនឹងឮថា បងមកដល់ហើយ 23ដូច្នេះ ចូរបងធ្វើតាមពាក្យយើងវិញ ដ្បិតមានមនុស្ស៤នាក់ក្នុងពួកយើង នៅជាប់ក្នុងបំណន់នៅឡើយ 24ចូរបងនាំយកគេទៅលាបំណន់ជាមួយគ្នា ហើយចេញសោហ៊ុយឲ្យគេផង ដើម្បីឲ្យគេបានកោរសក់ចេញ នោះមនុស្សទាំងអស់នឹងដឹងថា សេចក្ដីដែលគេឮនិយាយពីបង នោះមិនពិតទេ គឺខ្លួនបងតែងប្រព្រឹត្តទៀងត្រង់ ហើយកាន់តាមក្រិត្យវិន័យដែរ 25ឯពួកសាសន៍ដទៃដែលជឿ នោះយើងបានផ្ញើសំបុត្រទៅហើយ ដោយសំរេចថា មិនចាំបាច់ឲ្យគេកាន់តាមសេចក្ដីទាំងនោះទេ ត្រូវប្រយ័តតែនឹងរបស់អ្វី ដែលថ្វាយទៅរូបព្រះ ហើយឈាម នឹងសត្វសំឡាប់ដោយច្របាច់ក ហើយនឹងសេចក្ដីកំផិតប៉ុណ្ណោះ 26នោះប៉ុលក៏នាំយកអ្នកទាំងនោះទៅ លុះស្អែកឡើង កាលបានញែកជាបរិសុទ្ធជាមួយនឹងគេហើយ ក៏ចូលទៅក្នុងព្រះវិហារ ដើម្បីប្រាប់ពីកំណត់ដែលត្រូវបានបរិសុទ្ធ ចាំទំរាំដល់បានថ្វាយដង្វាយសំរាប់គេគ្រប់គ្នា។
27កាលជិតគ្រប់៧ថ្ងៃនោះហើយ នោះពួកសាសន៍យូដាពីស្រុកអាស៊ី គេឃើញប៉ុលក្នុងព្រះវិហារ ក៏ញុះញង់ដល់បណ្តាមនុស្សទាំងប៉ុន្មាន រួចលូកដៃទៅចាប់យកគាត់ ហើយស្រែកថា 28នែ អ្នករាល់គ្នា ជាសាសន៍អ៊ីស្រាអែលអើយ មកវ៉ឺយជួយគ្នា នេះហើយជាមនុស្សដែលបង្រៀនដល់មនុស្សទាំងអស់ នៅគ្រប់ទីតំបន់ ឲ្យទាស់នឹងសាសន៍យើង នឹងក្រិត្យវិន័យ ហើយទីនេះដែរ ឥឡូវនេះ បាននាំទាំងសាសន៍ក្រេកចូលមកក្នុងព្រះវិហារ ធ្វើបង្អាប់ទីបរិសុទ្ធនេះថែមទៀតផង 29ដំណើរនេះ គេស្មានថា គាត់នាំសាសន៍ក្រេកនោះទៅក្នុងព្រះវិហារ ដោយព្រោះពីថ្ងៃមុន គេឃើញទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយនឹងគាត់ក្នុងទីក្រុង 30នោះក្រុងទាំងមូលក៏កើតជ្រួលជ្រើម បណ្តាជនទាំងឡាយ គេរត់មកមូលគ្នា កាលចាប់ប៉ុលបានហើយ នោះគេទាញកន្ត្រាក់គាត់ចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម 31តែកំពុងដែលគេរកចន្លោះសំឡាប់គាត់ នោះដំណឹងក៏ឮផ្សាយទៅដល់មេទ័ពធំថា មានកើតវឹកវរពេញក្នុងក្រុងយេរូសាឡិម 32លោកក៏យកទាហាន នឹងមេទ័ពរង នាំរត់ចុះទៅឯគេភ្លាម កាលឃើញលោក នឹងទាហានមកដល់ គេក៏ឈប់លែងវាយប៉ុល 33លោកចូលទៅចាប់គាត់ ហើយបង្គាប់ឲ្យដាក់ច្រវាក់២ខ្សែ រួចសើុបសួរពីគាត់ជាអ្នកណា ហើយបានធ្វើអ្វីខ្លះ 34តែក្នុងហ្វូងមនុស្ស ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដូច្នេះ លោកពុំអាចនឹងដឹងអ្វីជាប្រាកដបាន ដោយព្រោះមានសូរស៊ានអឺងកងជាខ្លាំង បានជាលោកបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ 35លុះបានដល់ទៅជណ្តើរបន្ទាយហើយ នោះពួកទាហានត្រូវលើកសែងគាត់ឡើង ដោយព្រោះហ្វូងមនុស្សច្រឡោតឡើងជាខ្លាំង 36ដ្បិតមានបណ្តាជនសន្ធឹកណាស់ដែលដើរតាមមក ទាំងស្រែកថា ឲ្យសំឡាប់វាទៅ។
37កាលគេរៀបនឹងនាំប៉ុលចូលទៅក្នុងបន្ទាយ នោះគាត់និយាយទៅមេទ័ពធំថា តើលោកបើកឲ្យខ្ញុំជំរាបបន្តិចបានឬទេ លោកសួរថា ឯងចេះនិយាយភាសាក្រេកដែរឬ 38ដូច្នេះ តើឯងមិនមែនជាសាសន៍អេស៊ីព្ទនោះ ដែលនាំឲ្យបះបោរអំពីមុន ព្រមទាំងនាំពួកមនុស្សកាប់ចាក់គ្នា៤ពាន់នាក់ ឲ្យទៅនៅទីហោរស្ថានទេឬអី 39តែប៉ុលឆ្លើយតបថា ខ្ញុំជាសាសន៍យូដា មកពីក្រុងតើសុស ដែលនៅស្រុកគីលីគា ឯស្រុកកំណើតរបស់ខ្ញុំ មិនមែនជាក្រុងឥតមានកេរ្តិ៍ឈ្មោះនោះទេ ដូច្នេះ សូមលោកបើកឲ្យខ្ញុំនិយាយទៅជនទាំងឡាយបន្តិចសិន 40លោកក៏បើកឱកាសឲ្យ រួចប៉ុលឈរលើជណ្តើរ ធ្វើគ្រឿងសំគាល់នឹងដៃដល់បណ្តាជន លុះបានស្ងប់ស្ងាត់ហើយ នោះគាត់និយាយទៅគេជាភាសាហេព្រើរថា
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 21: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: