កិច្ចការ 8
8
1នៅថ្ងៃនោះឯង ក៏កើតមានសេចក្ដីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំនៅក្រុងយេរូសាឡិម ហើយពួកជំនុំត្រូវខ្ចាត់ខ្ចាយ ទៅនៅតែពាស ក្នុងស្រុកយូដា នឹងស្រុកសាម៉ារី លើកតែពួកសាវកចេញ 2រីឯខ្មោចស្ទេផាន នោះមានពួកមនុស្សខ្លះដែលកោតខ្លាចដល់ព្រះ បាននាំយកទៅកប់ ព្រមទាំងយំសោកនឹងគាត់ជាខ្លាំងផង។
3ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក។
4ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល 5ឯភីលីព គាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ 6ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា នឹងប្រុងស្តាប់អស់ទាំងសេចក្ដី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ 7ព្រោះមានអារក្សអសោចិ៍ ដែលបានចូលមនុស្សជាច្រើន វាស្រែកឡើងជាខ្លាំង រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង នឹងមនុស្សខ្វិនជាច្រើន បានជាដែរ 8ហើយនៅទីក្រុងនោះ គេមានសេចក្ដីអំណរជាខ្លាំង។
9រីឯនៅក្រុងនោះ មានមនុស្សម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកដែលពីដើមនាំឲ្យសាសន៍សាម៉ារីភាន់ភាំង ដោយវិធីមន្តអាគមរបស់ខ្លួន ទាំងប្រកាសខ្លួនថាជាអ្នកធំណាមួយ 10មនុស្សទាំងឡាយ ចាប់តាំងពីអ្នកតូច រហូតដល់អ្នកធំ ក៏ប្រុងផ្ចង់ស្តាប់គាត់ទាំងអស់គ្នា ដោយថា អ្នកនេះពិតជាតួព្រះចេស្តានៃព្រះដ៏ធំហើយ 11គេប្រុងស្តាប់គាត់ ពីព្រោះគាត់នាំឲ្យភាន់ជាយូរមកហើយ ដោយមន្តអាគមរបស់គាត់ 12តែកាលមនុស្សទាំងអស់បានជឿតាមភីលីព ដែលគាត់ប្រាប់ដំណឹងល្អពីនគរនៃព្រះ ហើយពីព្រះនាមព្រះយេស៊ូវគ្រីស្ទវិញ នោះគេក៏ទទួលបុណ្យជ្រមុជទឹកទាំងប្រុសទាំងស្រី 13ហើយស៊ីម៉ូននោះក៏ជឿដែរ លុះគាត់ទទួលបុណ្យជ្រមុជរួចហើយ នោះក៏នៅជាប់នឹងភីលីពជាដរាបទៅ ហើយគាត់កើតមានសេចក្ដីអស្ចារ្យ ដោយបានឃើញទីសំគាល់ នឹងការឫទ្ធិបារមីជាធំដែលកើតមក។
14កាលពួកសាវក នៅក្រុងយេរូសាឡិម បានឮថា ស្រុកសាម៉ារីទទួលព្រះបន្ទូលហើយ នោះគេចាត់ពេត្រុស នឹងយ៉ូហាន ឲ្យទៅឯពួកអ្នកនោះ 15លុះអ្នកទាំង២បានចុះទៅដល់ហើយ នោះក៏អធិស្ឋានឲ្យគេ ប្រយោជន៍ឲ្យគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ 16ដ្បិតព្រះវិញ្ញាណមិនទាន់ចុះមក សណ្ឋិតលើពួកគេណាមួយនៅឡើយ គេគ្រាន់តែបានទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ 17ដូច្នេះ អ្នកទាំង២ក៏ដាក់ដៃលើគេ ហើយគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ 18កាលស៊ីម៉ូនបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតដោយពួកសាវកដាក់ដៃលើគេដូច្នោះ នោះគាត់យកប្រាក់មកជូន ដោយពាក្យថា 19សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា ឲ្យអ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ 20តែពេត្រុសឆ្លើយតបថា ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថា នឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ 21អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ 22ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្ដីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន 23ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្ដីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្ដីទុច្ចរិតផង 24ស៊ីម៉ូនឆ្លើយឡើងថា សូមលោកជួយអង្វរដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានការអ្វីមួយ ដូចលោកមានប្រសាសន៍នោះ បានកើតមកដល់ខ្ញុំឡើយ 25កាលអ្នកទាំង២បានប្រឹងធ្វើបន្ទាល់អស់ពីចិត្ត ហើយប្រាប់ព្រះបន្ទូលនៃព្រះអម្ចាស់រួចហើយ នោះក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ទាំងប្រកាសប្រាប់ដំណឹងល្អ នៅក្នុងភូមិរបស់សាសន៍សាម៉ារីជាច្រើនតាមផ្លូវរៀងទៅ។
26នោះទេវតានៃព្រះអម្ចាស់ មានបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ 27គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវ ដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ 28លោកកំពុងតែជិះរថត្រឡប់ទៅវិញ ក៏មើលគម្ពីរហោរាអេសាយ 29ខណនោះ ព្រះវិញ្ញាណទ្រង់មានបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ 30ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ 31ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យខ្ញុំយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា 32ឯបទគម្ពីរដែលលោកកំពុងតែមើលនោះ គឺត្រង់បទនេះថា «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា 33នៅគ្រាដែលទ្រង់ត្រូវបន្ទាបបន្ថោក នោះគេបានដកសេចក្ដីយុត្តិធម៌ចេញពីទ្រង់ទៅ តើអ្នកណានឹងថ្លែងពីព្រះវង្សាទ្រង់បាន ដ្បិតគេបានដកព្រះជន្មទ្រង់ពីផែនដីចេញហើយ» 34អ្នកកំរៀវនោះសួរភីលីពថា ខ្ញុំសូមសួរអ្នក តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា ពីខ្លួនលោក ឬពីអ្នកដទៃ 35នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ 36កាលកំពុងតែទៅតាមផ្លូវ នោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា មើល នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន 37ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ 38នោះលោកបង្គាប់ឲ្យបញ្ឈប់រថ រួចភីលីព នឹងអ្នកកំរៀវ ក៏ចុះទៅក្នុងទឹកទាំង២នាក់ ហើយភីលីព គាត់ធ្វើបុណ្យជ្រមុជទឹកឲ្យ 39លុះឡើងពីទឹកមក នោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ឆក់យកភីលីពបាត់ទៅ ហើយអ្នកកំរៀវមិនបានឃើញគាត់ទៀតទេ ក៏ទៅតាមផ្លូវទៅ ដោយអរសប្បាយ 40ឯភីលីព គេបានឃើញគាត់នៅក្រុងអាសូតវិញ គាត់ក៏ដើរទៅទាំងផ្សាយដំណឹងល្អនៅគ្រប់អស់ទាំងទីក្រុងរៀងទៅ រហូតទៅដល់ក្រុងសេសារា។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 8: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: