នាង​អេស‌ធើរ 10

10
1ឯ​ស្តេច​អ័ហា‌ស៊ូរុស ទ្រង់​ដាក់​ឲ្យ​មាន​ពន្ធ‌ដារ​ដល់​ពួក​អ្នក​ស្រុក នឹង​ពួក​ដែល​នៅ​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន 2រីឯ​អស់​ទាំង​កិច្ច‌ការ​នៃ​ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ព្រម​ទាំង​រឿង​សព្វ​គ្រប់​ពី​សក្តិ‌យស​របស់​ម៉ា‌ដេកាយ ដែល​ស្តេច​បាន​តាំង​លោក​ឡើង​ដល់​ថ្នាក់​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​សៀវភៅ​របា‌ក្សត្រ​របស់​ពួក​ស្តេច​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី​ហើយ 3ដ្បិត​ម៉ា‌ដេកាយ ជា​សាសន៍​យូដា លោក​ជា​អ្នក​បន្ទាប់​នឹង​ស្តេច​អ័ហា‌ស៊ូរុស​នោះ​ឯង ហើយ​ក៏​ជា​អ្នក​ធំ​ក្នុង​ពួក​សាសន៍​យូដា ព្រម​ទាំង​មាន​ពួក​បង​ប្អូន​លោក​យ៉ាង​សន្ធឹក​រាប់​អាន​ផង ដោយ​លោក​រក​តែ​សេចក្ដី​ល្អ​ដល់​សាសន៍​របស់​ខ្លួន ហើយ​និយាយ​ជា​ពាក្យ​ស្រគត់‌ស្រគំ​ដល់​ជាតិ​ផង។:៚

ទើបបានជ្រើសរើសហើយ៖

នាង​អេស‌ធើរ 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល