នាងអេសធើរ 3
3
1ក្រោយនោះមក ស្តេចអ័ហាស៊ូរុសទ្រង់លើកដំកើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងលើកលោកឡើង តាំងឲ្យមានងារជាធំលើសអស់ទាំងអ្នក ជាប្រធានដែលនៅចំពោះទ្រង់ 2ដូច្នេះ ពួកមហាតលិករបស់ស្តេច ដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេឱនខ្លួនចុះគោរពដល់ហាម៉ានទាំងអស់គ្នា ពីព្រោះស្តេចទ្រង់បានចេញបង្គាប់ ពីដំណើរលោកយ៉ាងនោះ តែម៉ាដេកាយមិនបានឱនខ្លួនទេ ក៏មិនគោរពផង 3ដូច្នេះ ពួកមហាតលិករបស់ស្តេចដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេសួរគាត់ថា ហេតុអ្វីបានជាអ្នកទទឹងនឹងបង្គាប់ស្តេចដូច្នេះ 4រួចកាលគេបានរំឭកដល់គាត់រាល់តែថ្ងៃ តែគាត់មិនព្រមស្តាប់តាម នោះគេក៏ជំរាបដល់ហាម៉ាន ដើម្បីនឹងលមើលបើសេចក្ដីដែលម៉ាដេកាយប្រព្រឹត្តដូច្នោះ នឹងបាន ឬមិនបានពីព្រោះគាត់បានប្រាប់ឲ្យគេដឹងហើយ ថាគាត់ជាសាសន៍យូដា 5កាលហាម៉ានឃើញថា ម៉ាដេកាយមិនឱនគោរពដល់ខ្លួនទេ នោះលោកមានចិត្តពេញដោយសេចក្ដីក្រោធ 6តែលោកតោះតើយ នឹងចង់ចាប់ម៉ាដេកាយតែ១ប៉ុណ្ណោះ ដ្បិតគេបានជំរាបឲ្យលោកជ្រាបពីសាសន៍របស់ម៉ាដេកាយហើយ បានជាលោករកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់បង់ ដែលមាននៅពេញក្នុងនគររបស់អ័ហាស៊ូរុសទាំងមូលវិញ គឺជាជាតិរបស់ម៉ាដេកាយទាំងប៉ុន្មាន។
7រីឯនៅឆ្នាំ១២ ក្នុងរាជ្យអ័ហាស៊ូរុស គឺនៅខែទី១ ជាខែចេត្រ នោះគេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដេញរកថ្ងៃខែ ទៅទល់នឹងខែ១២ ទើបត្រូវ គឺជាខែផល្គុន 8នោះហាម៉ានទូលដល់ស្តេចអ័ហាស៊ូរុសថា មានសាសន៍១ ដែលខ្ចាត់ខ្ចាយនៅកណ្តាលសាសន៍ទាំងប៉ុន្មាន ក្នុងគ្រប់ទាំងអាណាខេត្តរបស់ទ្រង់ គេមានច្បាប់ខុសពីច្បាប់នៃសាសន៍ទាំងអស់ ក៏មិនកាន់តាមច្បាប់របស់ព្រះករុណាផង ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យគេនៅទៀតទេ 9បើសិនជាព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមទ្រង់បង្គាប់ឲ្យមានច្បាប់កត់ទុក ឲ្យបំផ្លាញពួកនោះចេញ យ៉ាងនោះទូលបង្គំនឹងប្រគល់ប្រាក់១ម៉ឺនហាបទៅក្នុងឃ្លាំងហ្លួងទាំងប៉ុន្មាន សំរាប់ពួកអ្នកដែលចាត់ចែងការនោះ 10ដូច្នោះ ស្តេចទ្រង់ដោះព្រះទំរង់ពីព្រះហស្តប្រគល់ដល់ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ជាខ្មាំងសត្រូវពួកយូដា 11ដោយបន្ទូលថា ប្រាក់នោះយើងបានអនុញ្ញាតឲ្យអ្នកហើយ ព្រមទាំងសាសន៍នោះផង ដើម្បីឲ្យអ្នកធ្វើដល់គេ តាមតែគិតឃើញថាល្អចុះ។
12នៅថ្ងៃ១៣ ខែចេត្រ គេបានហៅពួកស្មៀនហ្លួងមក កត់គ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកចៅហ្វាយខេត្តរបស់ស្តេច ពួកចៅហ្វាយដែលត្រួតនៅគ្រប់តែស្រុក នឹងពួកមេនៃគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកដោយនូវព្រះនាមស្តេចអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទំរង់របស់ស្តេចដែរ 13ហើយគេផ្ញើសំបុត្រទាំងនោះ ទៅគ្រប់ទាំងខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បង្គាប់ឲ្យបំផ្លាញសំឡាប់ ហើយធ្វើឲ្យពួកសាសន៍យូដាទាំងអស់វិនាសបង់ ទោះទាំងចាស់ទាំងក្មេង នឹងកូនង៉ែត ហើយស្ត្រីៗផង ក្នុងរវាង១ថ្ងៃកំណត់នោះ ដែលត្រូវជាថ្ងៃ១៣ ខែ១២ គឺជាខែផល្គុន ព្រមទាំងរឹបជាន់យកទ្រព្យសម្បត្តិគេផង 14ឯសំបុត្រទាំងនោះមានចំឡងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ 15ពួករត់សំបុត្រក៏ចេញទៅជាប្រញាប់ តាមបង្គាប់របស់ស្តេច ហើយព្រះរាជឱង្ការនោះបានប្រកាសប្រាប់ នៅក្នុងស៊ូសាន ជាក្រុងហ្លួងដែរ រួចស្តេច នឹងហាម៉ានក៏នាំគ្នាបរិភោគស្រា តែទីក្រុងស៊ូសានមានសេចក្ដីស្រឡាំងកាំងនៅ។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: