កាឡាទី 1
1
1សំបុត្រប៉ុលខ្ញុំ ដែលជាសាវក មិនមែនអំពីមនុស្ស ឬដោយសារមនុស្សទេ គឺដោយសារព្រះយេស៊ូវគ្រីស្ទ នឹងព្រះដ៏ជាព្រះវរបិតា ដែលបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងនោះវិញ 2ខ្ញុំ នឹងពួកបងប្អូនទាំងអស់គ្នា ដែលនៅជាមួយនឹងខ្ញុំ យើងផ្ញើមកពួកជំនុំទាំងប៉ុន្មាន នៅស្រុកកាឡាទី 3សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា នឹងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា 4ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោសឲ្យយើងបានរួចពីលោកីយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង 5សូមឲ្យទ្រង់បានសិរីល្អ ដល់អស់កល្បជានិច្ចរៀងតទៅ អាម៉ែន។
6ខ្ញុំឆ្ងល់ណាស់ ពីដំណើរដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមក ក្នុងព្រះគុណនៃព្រះគ្រីស្ទ ជាឆាប់ម៉្លេះ នឹងទៅតាមដំណឹងល្អផ្សេងទៀតនោះ 7ដែលមិនមែនជាដំណឹងល្អ១ទៀតទេ គឺមានមនុស្សខ្លះបំភាន់អ្នករាល់គ្នាវិញ ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទផង 8ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ 9ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ 10ដ្បិតតើខ្ញុំរកបញ្ចុះបញ្ចូលអ្នកណា តើជាមនុស្ស ឬព្រះ ឬចង់បំពេញចិត្តមនុស្សឬអី បើសិនជាខ្ញុំចង់បំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ។
11បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានថ្លែងប្រាប់ នោះមិនមែនតាមមនុស្សទេ 12ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនខ្ញុំផង គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ 13អ្នករាល់គ្នាបានឮនិយាយពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាពួកយូដាកាលពីដើម ថាខ្ញុំបានធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំនៃព្រះជាខ្លាំងណាស់ 14ហើយថា ខ្ញុំកំពុងតែជឿនឡើងក្នុងសាសនារបស់ពួកយូដា លើសជាងពួកសាសន៍ខ្ញុំ ដែលស្រករនឹងខ្ញុំជាច្រើនដែរ ពីព្រោះខ្ញុំមានចិត្តឧស្សាហ៍ តាមសណ្តាប់បុរាណរបស់ពួកឰយុកោខ្ញុំ លើសជាងគេសន្ធឹក 15ប៉ុន្តែ កាលព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយបានហៅខ្ញុំដោយព្រះគុណទ្រង់ 16បានសព្វព្រះហឫទ័យ នឹងបើកសំដែងព្រះរាជបុត្រាទ្រង់ មកក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អពីទ្រង់ ដល់ពួកសាសន៍ដទៃ នោះខ្ញុំមិនបានទៅប្រឹក្សានឹងសាច់ឈាមទេ 17ក៏មិនបានឡើងទៅឯពួកអ្នក ដែលជាសាវកមុនខ្ញុំ នៅក្រុងយេរូសាឡិមដែរ គឺបានឡើងទៅឯស្រុកអារ៉ាប់ភ្លាម រួចត្រឡប់ទៅក្រុងដាម៉ាសវិញ 18លុះក្រោយ៣ឆ្នាំមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ក៏នៅជាមួយនឹងលោកអស់១៥ថ្ងៃ 19តែមិនបានឃើញពួកសាវកឯទៀតទេ ឃើញតែយ៉ាកុប ជាប្អូននៃព្រះអម្ចាស់ប៉ុណ្ណោះ 20រីឯសេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល ខ្ញុំនៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ 21ក្រោយនោះ ខ្ញុំបានមកក្នុងស្រុកស៊ីរី នឹងស្រុកគីលីគា 22តែពួកជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ 23គេគ្រាន់តែឮថា អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះ កំពុងផ្សាយដំណឹងពីសេចក្ដីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ 24ហើយគេក៏សរសើរដំកើងដល់ព្រះដោយព្រោះខ្ញុំ។
ទើបបានជ្រើសរើសហើយ៖
កាឡាទី 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: