កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង ហើយឥឡូវនេះ ខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានផ្លាស់ពាក្យសំដីចេញ ដ្បិតខ្ញុំមានសេចក្ដីសង្ស័យ ពីដំណើរអ្នករាល់គ្នាណាស់។ អ្នករាល់គ្នា ដែលចង់នៅក្រោមបន្ទុកក្រិត្យវិន័យអើយ សូមប្រាប់មកខ្ញុំ តើមិនឮសេចក្ដីដែលក្រិត្យវិន័យថាទេឬអី ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូន២ មួយកើតពីបាវស្រី ហើយមួយពីស្រីអ្នកជា តែកូនដែលកើតពីបាវស្រី នោះបានកើតតាមសាច់ឈាម ហើយដែលកើតពីអ្នកជា បានកើតតាមសេចក្ដីសន្យាវិញ នោះជាសេចក្ដីប្រៀបធៀប គឺស្ត្រីទាំង២នេះជាគំរូពីសេចក្ដីសញ្ញា២ច្បាប់ មួយមកពីភ្នំស៊ីណាយ ក៏បង្កើតសភាពជាបាវបំរើ នោះគឺជានាងហាការ ដ្បិតនាងហាការទុកដូចជាភ្នំស៊ីណាយ នៅស្រុកអារ៉ាប់ ហើយក៏ត្រូវនឹងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ជាក្រុងដែលជាប់បំរើជាមួយនឹងកូនចៅផង តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកមកថា «ឱនាងអារ ដែលមិនបង្កើតកូនអើយ ចូរអរសប្បាយឡើង ឱនាងដែលមិនបានឈឺនឹងសំរាលអើយ ចូរធ្លាយសំរែកឡើងចុះ ពីព្រោះកូនរបស់នាងដែលគ្មានគូ នោះច្រើនជាងកូននៃនាងដែលមានប្ដីទៅហើយ» តែបងប្អូនអើយ យើងរាល់គ្នាជាកូនតាមសេចក្ដីសន្យា ដូចជាលោកអ៊ីសាកដែរ តែឥឡូវនេះ ក៏ដូចជាកាលពីដើម ដ្បិតកូនដែលកើតតាមសាច់ឈាម បានធ្វើទុក្ខដល់កូន ដែលកើតតាមព្រះវិញ្ញាណវិញ តែគម្ពីរថាដូចម្តេច គឺថា «ចូរដេញបាវស្រីនឹងកូនវាចេញ ដ្បិតកូនរបស់បាវស្រី មិនត្រូវគ្រងមរដក ជាមួយនឹងកូនរបស់ស្រីអ្នកជាឡើយ» ដូច្នេះ បងប្អូនអើយ យើងរាល់គ្នាមិនមែនជាកូនរបស់បាវស្រីទេ គឺជាកូនរបស់ស្រីអ្នកជាវិញ។
អាន កាឡាទី 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 4:19-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ