ហេព្រើរ 2
2
1ដោយហេតុនោះ បានជាគួរឲ្យយើងរាល់គ្នាប្រុងប្រយ័តលើសទៅទៀត ចំពោះសេចក្ដីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនោះ 2ដ្បិតបើសិនជាគ្រប់ទាំងព្រះបន្ទូល ដែលពួកទេវតាបានពោល នោះបានឃើញថាពិតមែន ហើយគ្រប់ទាំងអំពើរំលង នឹងសេចក្ដីរឹងចចេសក៏ត្រូវទោសចំពោះ 3នោះធ្វើដូចម្តេចឲ្យយើងរួចបាន បើយើងធ្វេសនឹងសេចក្ដីសង្គ្រោះដ៏ធំម៉្លេះ ដែលព្រះអម្ចាស់បានចាប់ផ្តើមផ្សាយមក រួចពួកអ្នកដែលឮ ក៏បានបញ្ជាក់មកយើងរាល់គ្នាដែរ 4ទាំងមានព្រះធ្វើបន្ទាល់ជាមួយផង ដោយទីសំគាល់ ការអស្ចារ្យ នឹងការឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមព្រះហឫទ័យទ្រង់ផង។
5រីឯនៅខាងបរលោកដែលយើងខ្ញុំនិយាយនេះ ទ្រង់មិនបានបញ្ចុះបញ្ចូល មកក្រោមអំណាចនៃពួកទេវតាទេ 6តែមានមនុស្សម្នាក់បានធ្វើបន្ទាល់ នៅកន្លែងណាមួយថា «តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្សបានជាទ្រង់ប្រោសដូច្នេះ 7ទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ នឹងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ ទ្រង់បានតាំងឡើងឲ្យត្រួតត្រាលើអស់ទាំងការនៃព្រះហស្តទ្រង់ 8ទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមជើងគេ» ហើយដែលទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នោះគឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញគ្រប់ទាំងអស់ចុះចូលនៅឡើយទេ 9តែយើងឃើញព្រះយេស៊ូវវិញ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្តិច ទ្រង់ពាក់សិរីល្អ នឹងល្បីព្រះនាម ទុកជាមកុដ ដោយព្រោះទ្រង់បានរងទុក្ខសុគត ដើម្បីនឹងភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយនូវព្រះគុណនៃព្រះ 10ដ្បិតឯព្រះ ដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់ កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យទ្រង់បានធ្វើឲ្យមេនៃសេចក្ដីសង្គ្រោះគេ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក 11ពីព្រោះព្រះអង្គ ដែលញែកជាបរិសុទ្ធ នឹងពួកអ្នកដែលទ្រង់ញែកជាបរិសុទ្ធ នោះសុទ្ធតែកើតមកពីព្រះតែ១ បានជាទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ 12ទ្រង់មានបន្ទូលថា «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់ នៅកណ្តាលពួកជំនុំ» 13ហើយ១ទៀតថា «ទូលបង្គំនឹងទុកចិត្តដល់ទ្រង់» ហើយ១ទៀតថា «មើល ទូលបង្គំនេះ នឹងពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» 14ដូច្នេះ ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត 15ហើយឲ្យបានប្រោសដល់ពួកអ្នកនោះ ដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ 16ដ្បិតច្បាស់ជាទ្រង់មិនបានយកពួកទេវតាទេ គឺបានយកពូជលោកអ័ប្រាហាំវិញ 17ហេតុនោះបានជាគួរឲ្យទ្រង់បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ 18ដ្បិតដែលទ្រង់បានរងទុក្ខលំបាក ទាំងត្រូវសេចក្ដីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នក ដែលត្រូវសេចក្ដីល្បួងបានដែរ។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: