ហូសេ 1
1
1នេះជាព្រះបន្ទូល នៃព្រះយេហូវ៉ា ដែលមកដល់ហូសេ ជាកូនប្អេរី នៅក្នុងរាជ្យអូសៀស យ៉ូថាម អេហាស នឹងហេសេគា ជាស្តេចស្រុកយូដា ហើយក្នុងគ្រាដែលយេរ៉ូបោម ជាកូនយ៉ូអាស បានធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល 2កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង 3ដូច្នេះ លោកក៏ទៅយកនាងកូមើរ ជាកូនឌីប្លែម ហើយនាងមានទំងន់បង្កើតបានកូនប្រុស១ឲ្យលោក 4ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «យេសរាល» ទៅ ដ្បិតនៅតែបន្តិចទៀត អញនឹងសងសឹកដល់ពួកវង្សយេហ៊ូវដោយព្រោះឈាមយេសរាលនោះហើយ ក៏នឹងធ្វើឲ្យរាជ្យនៃពួកវង្សអ៊ីស្រាអែលផុតទៅដែរ 5នៅគ្រានោះ អញនឹងបំបាក់ធ្នូរបស់ពួកអ៊ីស្រាអែល នៅក្នុងច្រកភ្នំយេសរាល 6នាងមានទំងន់ម្តងទៀត ហើយបង្កើតបានកូនស្រី១ នោះព្រះទ្រង់បង្គាប់លោកថា ចូរឲ្យឈ្មោះថា «ឡូ-រូហាម៉ា» ចុះ ដ្បិតអញនឹងមិនអាណិតមេត្តា ដល់ជំនួរវង្សអ៊ីស្រាអែល ដើម្បីនឹងអត់ទោសដល់គេតទៅទៀតឡើយ 7តែអញនឹងអាណិតមេត្តាដល់ពួកវង្សយូដា ហើយនឹងជួយសង្គ្រោះគេមិនមែនដោយធ្នូ ដាវ ការតស៊ូ សេះ ឬពលសេះទេ គឺនឹងជួយសង្គ្រោះគេ ដោយសារព្រះយេហូវ៉ា ជាព្រះនៃគេវិញ 8រីឯកាលនាងបានផ្តាច់ដោះឡូ-រូហាម៉ាហើយ នាងក៏មានទំងន់ទៀតបង្កើតបានកូនប្រុស១ 9ព្រះទ្រង់បង្គាប់ថា ចូរឲ្យឈ្មោះថា «ឡូ-អាំមី»ចុះ ដ្បិតឯងរាល់គ្នាមិនមែនជារាស្ត្ររបស់អញទេ អញក៏មិនព្រមធ្វើជាព្រះរបស់ឯងដែរ។
10ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក នឹងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ 11គ្រានោះ ពួកកូនចៅយូដា នឹងពួកកូនចៅអ៊ីស្រាអែលនឹងបានរួបរួមគ្នា ក៏នឹងតាំងឲ្យមានអ្នកជាប្រមុខតែ១លើពួកខ្លួន ហើយនឹងឡើងចេញពីស្រុកទៅ ដ្បិតថ្ងៃនៃយេសរាលនឹងបានជាថ្ងៃយ៉ាងសំបើម។
ទើបបានជ្រើសរើសហើយ៖
ហូសេ 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: