អេសាយ 25
25
1ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកដំកើងទ្រង់ឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសំរេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ 2ដ្បិតទ្រង់បានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃបានលែងធ្វើជាទីក្រុងរៀងតទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ 3ហេតុនោះនឹងមានសាសន៍១ដែលមានកំឡាំងខ្លាំង គេនឹងសរសើរដំកើងទ្រង់ ទីក្រុងរបស់នគរគួរស្ញែងខ្លាចទាំងប៉ុន្មាន គេនឹងភ័យញ័រចំពោះទ្រង់ 4ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរាជាម្លប់បាំងកំដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង 5ទ្រង់នឹងបន្ទាបសូររបស់ពួកសាសន៍ដទៃនោះ ដូចជាចំហាយក្តៅនៅកន្លែងហួតហែង ហើយដូចជាកំដៅបានអន់ថយដោយសារម្លប់ពពក នោះបទច្រៀងជ័យរបស់ពួកគួរស្ញែងខ្លាចនឹងត្រូវអន់ទៅដូច្នោះដែរ។
6នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស នឹងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនឹងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ 7នៅលើភ្នំនេះ ទ្រង់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើជនជាតិទាំងប៉ុន្មានផង 8ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។
9នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ 10ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ ឯសាសន៍ម៉ូអាប់ នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅគំនរអាចម៍ដែរ 11ហើយគេនឹងកាងដៃនៅកណ្តាលស្រុកគេ ដូចជាអ្នកដែលកាងដៃហែលទឹក ប៉ុន្តែទ្រង់នឹងបន្ទាបសេចក្ដីអំនួតរបស់គេ ព្រមទាំងកលឧបាយរបស់ដៃគេដែរ 12ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងឯង នោះទ្រង់បានរំលំចុះមកដល់ដីវិញ គឺនៅក្នុងធូលីដីផង។
ទើបបានជ្រើសរើសហើយ៖
អេសាយ 25: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: