យ៉ាកុប 3:13-18

យ៉ាកុប 3:13-18 ពគប

ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា នឹង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយ‌សារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា​ចុះ បើ​មាន​សេចក្ដី​ច្រណែន​ដ៏​ជូរ​ល្វីង នឹង​សេចក្ដី​គំនុំ​ក្នុង​ចិត្ត នោះ​កុំ​ឲ្យ​អួត​ខ្លួន ឬ​កុហក​ទទឹង​នឹង​សេចក្ដី​ពិត​ឡើយ ប្រាជ្ញា​យ៉ាង​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​របស់​ផង​លោកីយ​នេះ ហើយ​ក៏​ខាង​សាច់​ឈាម នឹង​ខាង​អារក្ស​វិញ​ទេ​តើ ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន នឹង​សេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្តា‌ករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង រីឯ​ផល​នៃ​សេចក្ដី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង។

អាន យ៉ាកុប 3