ចៅហ្វាយ 17
17
1រីឯនៅស្រុកភ្នំអេប្រាអិម នោះមានបុរសម្នាក់ឈ្មោះ មីកា 2គាត់និយាយប្រាប់ម្តាយថា ប្រាក់១១០០ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្តាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើលប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំហើយដែលយក ដូច្នេះ ម្តាយនិយាយថា សូមពរពីព្រះយេហូវ៉ាដល់ឯងជាកូន 3គាត់ក៏ប្រគល់ប្រាក់១១០០នោះដល់ម្តាយវិញ រួចម្តាយនិយាយថា អញថ្វាយប្រាក់នេះដល់ព្រះយេហូវ៉ាពីដៃខ្លួនអញសំរាប់កូន ដើម្បីនឹងសិតរូប១ ហើយឆ្លាក់ធ្វើជារូប១ ដូច្នេះ ហ៏ អញប្រគល់ឲ្យឯង 4តែគាត់ប្រគល់ប្រាក់នោះដល់ម្តាយវិញ នោះម្តាយក៏យកប្រាក់២០០ទៅឲ្យជាងស្មិត ជាងក៏ឆ្លាក់ធ្វើរូប១ នឹងរូបសិត១ រូបនោះតាំងនៅក្នុងផ្ទះមីកា 5ឯមីកានេះ គាត់មានរោងព្រះ១ ហើយក៏ធ្វើអេផូឌ នឹងរូបព្រះ១ រួចញែកកូនគាត់ម្នាក់ ទុកជាសង្ឃដល់ខ្លួន 6នៅគ្រានោះ គ្មានស្តេចណាសោយរាជ្យនៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ មនុស្សទាំងឡាយ គេតែងតែប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ។
7រីឯនៅក្រុងបេថ្លេហិម ស្រុកយូដា នោះមានមនុស្សកំឡោះម្នាក់ក្នុងគ្រួយូដា ដែលជាពួកលេវី គាត់មានទីលំនៅអាស្រ័យនៅទីនោះ 8គាត់ក៏ចេញពីបេថ្លេហិម នៅស្រុកយូដានោះ ដើម្បីនឹងទៅស្នាក់នៅទីណាដែលរកបាន កំពុងដែលធ្វើដំណើរទៅ នោះក៏មកដល់ផ្ទះមីកា នៅស្រុកភ្នំអេប្រាអិម 9មីកាសួរគាត់ថា អ្នកមកពីណា គាត់ឆ្លើយថា ខ្ញុំជាពួកលេវី ពីបេថ្លេហិម ស្រុកយូដា ខ្ញុំស្វែងរកទីណាដែលខ្ញុំនឹងស្នាក់នៅបាន 10នោះមីកាឆ្លើយតបថា ដូច្នេះចូរនៅជាមួយនឹងខ្ញុំ ធ្វើជាឪពុក ហើយជាសង្ឃដល់ខ្ញុំចុះ ខ្ញុំនឹងបើកប្រាក់ឲ្យ១០ដួងក្នុង១ឆ្នាំ ព្រមទាំងសំលៀកបំពាក់១សំរាប់ ហើយបាយផង ដូច្នេះ អ្នកនោះក៏ចូលទៅ 11ហើយសុខចិត្តនៅជាមួយនឹងមីកា ដែលរាប់គាត់ ទុកដូចជាកូនខ្លួនបង្កើតណាមួយ 12មីកាក៏ញែកចេញទុកជាសង្ឃដល់ខ្លួន ហើយគាត់នៅក្នុងផ្ទះមីកាទៅ 13មីកានឹកថា ឥឡូវនេះ អញដឹងថាព្រះយេហូវ៉ាទ្រង់នឹងផ្តល់សេចក្ដីល្អដល់អញ ពីព្រោះអញមានពួកលេវីម្នាក់ធ្វើជាសង្ឃដល់អញហើយ។
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ 17: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.