យេរេមា 21
21
1នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងកាលដែលស្តេចសេដេគាបានចាត់ផាសហ៊ើរជាកូនម៉ាលគា នឹងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃមកឯលោកដោយពាក្យថា 2សូមទូលសួរដល់ព្រះយេហូវ៉ាឲ្យយើងផង ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ច្បាំងនឹងយើងហើយ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសយើង តាមអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដើម្បីឲ្យស្តេចនោះបានថយចេញពីយើងទៅទេដឹង។
3ដូច្នេះ យេរេមាឆ្លើយតបថា ចូរអ្នករាល់គ្នាទូលតបនឹងសេដេគាយ៉ាងនេះ 4ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា មើល អញនឹងបំបែរគ្រឿងសស្ត្រាវុធ ដែលនៅក្នុងដៃឯងរាល់គ្នានោះ ឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយនឹងពួកខាល់ដេ ដែលឡោមព័ទ្ធឯងរាល់គ្នាខាងក្រៅកំផែង អញនឹងប្រមូលគេមកនៅកណ្តាលទីក្រុងនេះ 5ហើយខ្លួនអញក៏នឹងច្បាំងតនឹងឯងរាល់គ្នា ដោយដៃលូកចេញ នឹងដើមដៃខ្លាំងពូកែ គឺដោយសេចក្ដីកំហឹង សេចក្ដីក្រោធ នឹងសេចក្ដីគ្នាន់ក្នាញ់ជាខ្លាំង 6អញនឹងប្រហារពួកអ្នកនៅក្រុងនេះ ទាំងមនុស្ស នឹងសត្វផង គេនឹងត្រូវស្លាប់ដោយអាសន្នរោគយ៉ាងធំ 7ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា លំដាប់នោះ អញនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក នឹងបណ្តាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ ហើយពីអំណត់អត់ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
8ហើយឯងត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញដាក់ផ្លូវជីវិត នឹងផ្លូវស្លាប់នៅមុខឯងរាល់គ្នា 9អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធឯងរាល់គ្នា នោះនឹងរស់នៅវិញ ហើយនឹងបានជីវិតខ្លួនទុកដូចជារបឹប 10ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានតាំងមុខទាស់នឹងទីក្រុងនេះ សំរាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតដោយភ្លើងចោល។
11ត្រូវឲ្យឯងប្រាប់ពីដំណើរវង្សានៃស្តេចយូដាថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ 12ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចតាមសេចក្ដីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្ដីក្រោធរបស់អញចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្ត 13ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នែ ឯងដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ អញទាស់នឹងឯងហើយ ឯងអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន 14ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងផ្ចាលឯងឲ្យសមតាមផលការដែលឯងបានប្រព្រឹត្ត គឺអញនឹងបង្កាត់ភ្លើងនៅក្នុងព្រៃឯង ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញផង។
ទើបបានជ្រើសរើសហើយ៖
យេរេមា 21: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: