យេរេមា 26
26
1កាលនៅដើមរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា នោះព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាថា 2ព្រះយេហូវ៉ាទ្រង់មានបន្ទូលបង្គាប់ដូច្នេះ ចូរទៅឈរក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ាចុះ ហើយប្រាប់ដល់មនុស្សនៅអស់ទាំងទីក្រុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមគ្រប់ទាំងពាក្យដែលអញបង្គាប់ឲ្យឯងប្រាប់ដល់គេ កុំឲ្យបន្ថយពាក្យណាមួយឡើយ 3ប្រហែលជាគេនឹងស្តាប់តាម ហើយបែរចេញពីផ្លូវអាក្រក់ដែលគេប្រព្រឹត្តរៀងខ្លួនទេដឹង ដើម្បីឲ្យអញបានប្រែគំនិតចេញពីការអាក្រក់ ដែលអញសំរេចនឹងធ្វើដល់គេ ដោយព្រោះអំពើអាក្រក់ដែលគេប្រព្រឹត្តនោះ 4ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងដើរតាមច្បាប់ ដែលអញបានដាក់នៅមុខឯងរាល់គ្នា 5ប្រយោជន៍នឹងស្តាប់តាមពាក្យរបស់ពួកហោរា ជាអ្នកបំរើរបស់អញ ដែលអញចាត់ឲ្យមកឯឯងរាល់គ្នា ដោយក្រោកពីព្រលឹមស្រាង នឹងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ 6នោះអញនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរវិញ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្តាសា ដល់អស់ទាំងសាសន៍នៅផែនដីផង 7ឯពួកសង្ឃ ពួកហោរា នឹងបណ្តាជនទាំងឡាយ ក៏ឮយេរេមាប្រាប់ពាក្យទាំងនេះ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ។
8លុះដល់យេរេមាបានប្រាប់គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ នឹងពួកហោរា ហើយបណ្តាជនទាំងអស់ ក៏ចាប់លោកដោយពាក្យថា ឯងត្រូវស្លាប់ហើយ 9ហេតុអ្វីបានជាឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាថា ព្រះវិហារនេះនឹងបានដូចជាស៊ីឡូរ ហើយទីក្រុងនេះនឹងត្រូវខូចបង់ ឥតមានអ្នកណានៅដូច្នេះ រួចប្រជាជនក៏មូលគ្នាមកព័ទ្ធជុំយេរេមា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
10កាលពួកចៅហ្វាយនៃស្រុកយូដា បានឮសេចក្ដីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា រួចអង្គុយចុះត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា 11នោះពួកសង្ឃនឹងពួកហោរា គេជំរាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានទាយទាស់នឹងក្រុងនេះ ដូចជាអស់លោកអ្នកបានឮដោយត្រចៀកស្រាប់ 12រួចយេរេមាលោកក៏ជំរាបដល់ពួកចៅហ្វាយ នឹងជនទាំងអស់ថា ព្រះយេហូវ៉ា ទ្រង់បានចាត់ខ្ញុំ ឲ្យមកទាយប្រាប់អស់ទាំងពាក្យដែលអ្នករាល់គ្នាបានឮ ទាស់នឹងព្រះវិហារ ហើយនឹងទីក្រុងនេះ 13ដូច្នេះ ចូរកែផ្លូវ នឹងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ាទ្រង់នឹងប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ 14តែឯខ្លួនខ្ញុំនេះ ខ្ញុំនៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ចូរធ្វើដល់ខ្ញុំតាមដែលអ្នករាល់គ្នាឃើញថាល្អ ហើយទៀងត្រង់ចុះ 15ប៉ុន្តែត្រូវឲ្យដឹងពិតថា បើអ្នករាល់គ្នាសំឡាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ នឹងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រាប់ពាក្យទាំងនេះ នៅត្រចៀកអ្នករាល់គ្នាជាពិត។
16នោះពួកចៅហ្វាយនឹងជនទាំងឡាយក៏និយាយនឹងពួកសង្ឃ ហើយនឹងពួកហោរាថា មនុស្សនេះមិនគួរនឹងស្លាប់ទេ ដ្បិតបានគ្រាន់តែប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងទេតើ 17រួចមានពួកចាស់ទុំខ្លះក្នុងស្រុក គេក្រោកឡើងប្រាប់ដល់ប្រជុំជនថា 18មីកា ជាពួកម៉ូរ៉ាស៊ីត បានទាយ នៅក្នុងរាជ្យហេសេគាជាស្តេចយូដា ហើយប្រាប់ដល់ពួកជននៅស្រុកយូដាថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះគេនឹងភ្ជួរភ្នំស៊ីយ៉ូន ដូចជាភ្ជួរស្រែចំការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំនៃព្រះវិហារ នោះនឹងដូចជាទីខ្ពស់នៅព្រៃណាមួយ 19ចុះតើហេសេគា ជាស្តេចយូដា នឹងពួកយូដាទាំងអស់បានសំឡាប់លោកឬអី តើទ្រង់មិនបានកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយទូលអង្វរចំពោះព្រះអង្គទេឬអី ឯព្រះយេហូវ៉ា ទ្រង់ក៏ប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងគេដែរ ធ្វើដូច្នេះយើងនឹងឈ្មោះថាបានប្រព្រឹត្តអំពើអាក្រក់យ៉ាងធំ ទាស់នឹងព្រលឹងយើងហើយ។
20មួយទៀតក៏មានម្នាក់ដែលទាយដោយនូវព្រះនាមព្រះយេហូវ៉ា ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់សេម៉ាយ៉ា ពីក្រុងគារយ៉ាត់-យារីម អ្នកនោះទាយទាស់នឹងទីក្រុង ហើយនឹងស្រុកនេះ តាមអស់ទាំងពាក្យរបស់យេរេមាដែរ 21លុះកាលស្តេចយេហូយ៉ាគីម ព្រមទាំងមនុស្សខ្លាំងពូកែរបស់ទ្រង់ នឹងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះហើយ នោះស្តេចក៏រកសំឡាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង នោះក៏ភ័យ ហើយបានរត់ទៅឯស្រុកអេស៊ីព្ទ 22តែស្តេចយេហូយ៉ាគីម ទ្រង់ចាត់មនុស្ស ឲ្យទៅឯស្រុកអេស៊ីព្ទ គឺអែលណាថាន ជាកូនអ័កបោរ នឹងមនុស្សខ្លះទៀត ឲ្យទៅជាមួយ 23អ្នកទាំងនោះក៏នាំយកអ៊ូរីយ៉ា ពីស្រុកអេស៊ីព្ទមកថ្វាយដល់ស្តេចយេហូយ៉ាគីម ហើយទ្រង់ក៏សំឡាប់គាត់ដោយដាវ ព្រមទាំងបោះខ្មោចរបស់គាត់ទៅក្នុងផ្នូរនៃពួកមនុស្សធម្មតាទៅ 24ប៉ុន្តែអ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសំឡាប់លោកឡើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 26: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: