យេរេមា 28
28
1លំដាប់នោះ ក្នុងឆ្នាំដដែល គឺនៅដើមរាជ្យនៃសេដេគា ស្តេចយូដា ក្នុងខែស្រាពណ៍ឆ្នាំទី៤ នោះហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយនឹងខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ នឹងបណ្តាជនថា 2ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ អញបានបំបាក់នឹមរបស់ស្តេចបាប៊ីឡូនហើយ 3នៅរវាងគំរប់២ឆ្នាំទៀត នោះអញនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានយកពីទីនេះទៅដល់ស្រុកបាប៊ីឡូន ត្រឡប់មកឯកន្លែងដើមវិញ 4អញក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីមស្តេចយូដា នឹងពួកយូដាទាំងប៉ុន្មាន ដែលត្រូវដឹកនាំទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកឯទីនេះវិញដែរ ដ្បិតអញនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
5រួចហោរាយេរេមា ក៏និយាយនឹងហាណានា នៅចំពោះពួកសង្ឃ នឹងបណ្តាជនដែលឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា 6គឺហោរាយេរេមានិយាយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ាធ្វើដូច្នោះចុះ សូមឲ្យព្រះយេហូវ៉ាសំរេចតាមពាក្យដែលអ្នកបានទាយនោះ ដើម្បីនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា នឹងអស់អ្នកដែលត្រូវដឹកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ 7ប៉ុន្តែ ចូរស្តាប់ពាក្យដែលខ្ញុំពោលនៅត្រចៀកអ្នក នឹងនៅត្រចៀករបស់បណ្តាជនទាំងនេះឥឡូវចុះ 8ឯពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ ហើយនឹងអ្នក គេបានទាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺទាយពីចំបាំង ពីការអាក្រក់ នឹងពីអាសន្នរោគផង 9តែហោរាណាដែលទាយពីសន្តិសុខ បើកាលណាទំនាយរបស់ហោរានោះបានសំរេចហើយ នោះទើបនឹងស្គាល់ហោរានោះថា ព្រះយេហូវ៉ាបានចាត់ប្រើមកមែន 10នោះហោរាហាណានា ក៏យកនឹមពីកហោរាយេរេមាទៅបំបាក់ចោល 11រួចហាណានានិយាយចំពោះបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺយ៉ាងនេះឯងដែលអញនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ចេញពីកនៃអស់ទាំងសាសន៍ក្នុងរវាងគំរប់២ឆ្នាំទៅមុខនេះ នោះហោរាយេរេមាក៏ចេញទៅបាត់។
12រួចមក ក្នុងពេលក្រោយដែលហោរាហាណានាបានបំបាក់នឹមពីកយេរេមាចេញហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា 13ចូរទៅប្រាប់ដល់ហាណានាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែឯងបានធ្វើនឹមដែកជំនួសវិញ 14ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញបានដាក់នឹមដែកនៅកនៃសាសន៍ទាំងនេះហើយ ដើម្បីឲ្យគេត្រូវបំរើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងបំរើពិតមែន អញក៏បានឲ្យសត្វនៅវាល ដល់គេដែរ 15រួចហោរាយេរេមានិយាយទៅហោរាហាណានាថា នែ ហាណានា ចូរស្តាប់ឥឡូវចុះ ព្រះយេហូវ៉ាមិនបានចាត់ប្រើអ្នកទេ គឺអ្នកនាំឲ្យសាសន៍នេះទុកចិត្តចំពោះសេចក្ដីកំភូតវិញ 16ហេតុនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងបណ្តេញឯងឲ្យបាត់ចេញពីផែនដីទៅ គឺឯងនឹងត្រូវស្លាប់ក្នុងឆ្នាំនេះ ពីព្រោះឯងបានពោលសេចក្ដីបះបោរទាស់នឹងព្រះយេហូវ៉ា 17ដូច្នេះនៅខែអស្សុជ ក្នុងឆ្នាំនោះឯងហោរាហាណានាក៏ស្លាប់ទៅ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 28: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: