យ៉ូប 20
20
1នោះសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា 2គឺដោយហេតុនោះបានជាគំនិតខ្ញុំបណ្តាលឲ្យឆ្លើយ ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ 3ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង 4តើអ្នកមិនបានដឹងសេចក្ដីនេះទេឬអី ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី 5នោះការជ័យជំនះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិលល្មើសក៏នៅតែ១ភ្លែតទេ 6ទោះបើគេមានកំពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ 7គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា តើគេនៅឯណា 8គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង 9នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ 10កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ទ្រព្យសម្បត្តិទៅវិញ 11ឆ្អឹងគេពេញកំឡាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែនឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយនឹងខ្លួនគេដែរ។
12ទោះបើសេចក្ដីអាក្រក់មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្តាត 13ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់វិញក៏ដោយ 14គង់តែអាហារនៅក្នុងពោះគេបានប្រែក្លាយទៅ ឲ្យបានជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ 15គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះទ្រង់នឹងកំចាត់របស់ទាំងនោះចេញពីពោះគេ 16គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនឹងស្លាប់ដោយសារអណ្តាតពស់វែក 17គេនឹងលែងមើលទឹកឃ្មុំដែលហូរដូចទឹកទន្លេ នឹងទឹកដោះដែលហូរដូចទឹកស្ទឹងទៀត 18អ្វីៗដែលគេខ្វល់ខ្វាយរកបាន នោះនឹងត្រូវប្រគល់ទៅវិញ ឥតទំពាលេបបានទេ គេនឹងប្រគល់ទៅវិញតាមចំនួន ឥតដែលបានសប្បាយចិត្តដោយសាររបស់ទាំងនោះឡើយ 19ពីព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះ១ដែលខ្លួនមិនបានសង់ផង។
20មុខជាគេនឹងគ្មានសេចក្ដីសុខក្នុងចិត្តទេ ហើយនឹងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ 21គ្មានសល់អ្វី ដែលគេមិនបានត្របាក់លេបចូលទៅនោះទេ ហេតុនោះសេចក្ដីចំរើនរបស់គេនឹងមិននៅស្ថិតស្ថេរឡើយ 22កាលណាដល់កំពូលនៃសេចក្ដីបរិបូរ នោះគេនឹងត្រូវខ្វះខាតវិញ ដៃនៃអស់អ្នកដែលមានសេចក្ដីលំបាកនឹងមកលើគេ 23ព្រះទ្រង់នឹងបោះសេចក្ដីក្រោធដ៏សហ័ស មកសំរាប់ចំអែតពោះគេ ហើយនឹងទំលាក់មកលើគេ ទុកសំរាប់ជាអាហារ 24គេនឹងរត់ចេញពីគ្រឿងដែក ហើយធ្នូលង្ហិននឹងបាញ់ទំលុះខ្លួន 25គេនឹងដកព្រួញចេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក នោះសេចក្ដីតក់ស្លុតនឹងកើតឡើងដល់គេ 26អស់ទាំងសេចក្ដីងងឹតបានមកបំរុងនឹងបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង 27ឯផ្ទៃមេឃក៏នឹងសំដែងពីសេចក្ដីទុច្ចរិតរបស់គេ ហើយទាំងផែនដីនឹងក្រោកឡើងទាស់នឹងគេដែរ 28ផលចំរើននៃពួកគ្រួគេនឹងចាកចេញទៅ ទាំងអស់នឹងហូរទៅបាត់នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់ 29នេះហើយជាចំណែកដែលមនុស្សអាក្រក់ត្រូវទទួលអំពីព្រះ ជាមរដកដែលព្រះទ្រង់ចែកឲ្យដល់គេ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: