យ៉ូប 27
27
1ឯយ៉ូបក៏បន្តសេចក្ដីអធិប្បាយរបស់លោកទៅទៀតថា 2ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ដែលទ្រង់បានធ្វើឲ្យព្រលឹងខ្ញុំជូរចត់ ថា 3កាលខ្ញុំនៅមានដង្ហើមចេញចូល ហើយមានខ្យល់វិញ្ញាណនៃព្រះនៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ 4នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់ ហើយអណ្តាតខ្ញុំក៏មិនបញ្ចេញពាក្យភូតភរឡើយ 5ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ នោះសូមឲ្យនៅឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង 6ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ ឲ្យជាប់លាប់ឥតលែងតទៅ ក្នុងកាលដែលខ្ញុំរស់នៅឡើយ នោះចិត្តមិនប្រកាន់ទោសខ្ញុំជាដរាប។
7សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំបានរាប់ជាទុច្ចរិតផង 8ដ្បិតទោះបើមនុស្សទមិលល្មើសបានកំរៃក៏ដោយ នោះតើនឹងមានសេចក្ដីសង្ឃឹមអ្វី ក្នុងកាលដែលព្រះទ្រង់ដកយកព្រលឹងគេទៅ 9តើព្រះនឹងឮសំរែករបស់គេ ក្នុងកាលដែលគេកើតមានសេចក្ដីលំបាកឬ 10តើគេនឹងយកព្រះដ៏មានគ្រប់ព្រះចេស្តាជាទីពេញចិត្តដល់គេ ហើយអំពាវនាវដល់ទ្រង់រាល់ពេលវេលាដែរឬ 11ខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាយល់ពីដំណើរព្រះហស្តនៃព្រះ ឯអ្វីៗដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា នោះខ្ញុំមិនគ្របបាំងឡើយ 12មើល អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាកើតមានគំនិតផ្តេសផ្តាសអីម៉្លេះ 13នេះហើយជាចំណែកដែលព្រះបំរុងទុកដល់មនុស្សអាក្រក់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា 14បើកាលណាកូនចៅគេបានចំរើនជាច្រើនឡើង នោះគឺសំរាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ 15ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ 16ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសំលៀកបំពាក់ដូចជាភក់ 17នោះគេនឹងរៀបចំបាន តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ ហើយពួកអ្នកដែលផូរផង់គេនឹងចែកប្រាក់គ្នា 18ពួកអាក្រក់នោះគេសង់ផ្ទះខ្លួន ដូចជាមេអំបៅ ហើយដូចជាបង្ហាដែលអ្នកចាំយាមធ្វើ 19គេដេកទៅទាំងមានទ្រព្យ តែគ្មានអ្នកណារៀបចំកប់ឲ្យទេ គេបើកភ្នែកឡើង ហើយគ្មានខ្លួនគេទៀត 20សេចក្ដីស្ញែងខ្លាចក៏តាមគេទាន់ ដូចជាទឹកជន់ ខ្យល់កួចនាំយកគេទៅបាត់ទាំងយប់ 21ខ្យល់ពីខាងកើតផាត់យកគេ ឲ្យគេបាត់ទៅ ក៏បោសរំលីងគេចេញពីទីកន្លែងរបស់គេ 22ព្រះទ្រង់បោះទៅលើគេឥតប្រណី គេចង់រត់គេចចេញឲ្យរួចពីព្រះហស្តទ្រង់ទៅ 23មនុស្សទាំងឡាយទះដៃនឹងគេ ព្រមទាំងធ្វើស៊ីសស៊ូស បណ្តេញគេចេញពីកន្លែងទៅផង។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 27: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: