យ៉ូប 31
31
1ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន 2ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វីពីព្រះដ៏គង់នៅស្ថានលើ ហើយតើនឹងមានមរដកអ្វី ពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់នោះ 3តើមិនមែនជាសេចក្ដីអន្តរាយ ដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ទេឬអី 4តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី។
5បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង 6នោះសូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ 7បើជើងខ្ញុំបានឈានចេញពីផ្លូវ ហើយចិត្តបានទៅតាមភ្នែក បើមានសេចក្ដីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ 8នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ អើ ខ្ញុំសុខចិត្តឲ្យគេរំលើងផលក្នុងស្រែចំការខ្ញុំទាំងអស់ទៅផង 9បើចិត្តខ្ញុំបានចុះចូលនឹងសេចក្ដីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ 10នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ 11ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់ ជាសេចក្ដីទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស 12នោះជាភ្លើងដែលឆេះបន្សុសរហូតដល់ស្ថានវិនាស ហើយនឹងរំលើងអស់ទាំងផលចំរើនរបស់ខ្ញុំ 13បើខ្ញុំដែលមើលងាយរឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ 14យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច ក្នុងកាលដែលព្រះទ្រង់ក្រោកឡើង កាលណាទ្រង់ពិចារណាសួរខ្ញុំ នោះតើខ្ញុំនឹងឆ្លើយដល់ទ្រង់ដូចម្តេច 15ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ តើមិនមែនជាព្រះតែ១ដែលស្អាងយើងទាំង២នៅក្នុងផ្ទៃម្តាយទេឬអី។
16បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្របានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្រីមេម៉ាយស្រវាំងទៅ 17ឬបើបានទទួលទានអាហារតែឯងម្នាក់ ឥតចែកឲ្យដល់ពួកកំព្រាផង 18(ប៉ុន្តែគ្មានទេ គឺតាំងពីខ្ញុំនៅក្មេងមក គេបានធំឡើងជាមួយនឹងខ្ញុំ ដូចជានៅនឹងឪពុកជាមួយគ្នា ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក នោះខ្ញុំតែងតែនាំផ្លូវស្រីមេម៉ាយវិញ) 19បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬអ្នកកំសត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន 20បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ 21បើខ្ញុំបានលើកដៃទាស់នឹងពួកកំព្រា ដោយឃើញមនុស្សដែលបានជួយខ្ញុំនៅមាត់ទ្វារ 22នោះសូមឲ្យស្មាខ្ញុំបានសណ្តកចេញ ពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ 23ដ្បិតសេចក្ដីអន្តរាយដែលមកពីព្រះ នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់ ហើយដោយព្រោះទ្រង់ខ្ពស់ទាំងម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត 24បើសិនជាខ្ញុំបានយកមាសជាទីសង្ឃឹម ហើយបានពោលដល់មាសសុទ្ធថា ឯងជាទីទុកចិត្តរបស់អញ 25បើខ្ញុំបានរីករាយសប្បាយដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ 26បើខ្ញុំបានមើលទៅព្រះអាទិត្យក្នុងកាលដែលចាំងមក ឬទៅព្រះចន្ទដែលភ្លឺត្រសែតទៅ 27រួចចិត្តខ្ញុំមានសេចក្ដីល្បួងដោយសំងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ 28យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ 29បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ 30(ប៉ុន្តែគ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសា ដល់ជីវិតគេឡើយ) 31បើសិនណាជាពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា តើមានអ្នកឯណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់ 32(សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅវិញ) 33បើខ្ញុំបានគ្របបាំងសេចក្ដីរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្ដីអាក្រក់ខ្ញុំនៅក្នុងទ្រូង 34ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗបាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ 35ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅអេះ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តាឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំបានធ្វើពាក្យថ្លែងការទៅអេះ 36នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង 37ខ្ញុំនឹងទូលទ្រង់ពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតទ្រង់ដូចអ្នកប្រធានណាមួយ 38បើសិនជាដីរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា 39បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតទៅ 40នោះសូមឲ្យមានតែបន្លាដុះឡើងជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ។
ពាក្យរបស់យ៉ូបចប់តែប៉ុណ្ណេះ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 31: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: