យ៉ូប 38
38
1ខណនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីក្នុងខ្យល់កួចតបនឹងយ៉ូបថា 2តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយសារពាក្យសំដីឥតប្រាជ្ញាដូច្នេះ 3ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ 4តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់ 5បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី តើអ្នកណាបានសន្ធឹងខ្សែទៅវាស់ 6តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ 7ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។
8តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក ក្នុងកាលដែលធ្លាយចេញមក បែបដូចជាសំរាលចេញពីផ្ទៃម្តាយ 9គឺក្នុងកាលដែលអញបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង 10ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក នឹងទ្វារផង 11ដោយពាក្យថា ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ។
12តាំងពីឯងកើតមក តើឯងដែលបង្គាប់ដល់ពេលព្រឹក ឬឲ្យបច្ចូសកាលដឹងកំណត់ 13ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ 14ពន្លឺនោះក៏ប្រែទៅបែបដូចជាដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ 15ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។
16តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជំរៅនៃបាតសមុទ្រឬទេ 17ឯទ្វារនៃសេចក្ដីស្លាប់ តើបានសំដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារនៃម្លប់សេចក្ដីស្លាប់ហើយឬនៅ 18តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។
19តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្ដីងងឹត តើមានកន្លែងនៅឯណា 20ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន ហើយឲ្យឯងបានស្គាល់ផ្លូវទៅឯទីលំនៅនៃសេចក្ដីនោះ 21ប្រាកដជាឯងដឹងមែន ដ្បិតនៅគ្រានោះ ឯងបានកើតមកហើយ ឯអាយុឯង ក៏វែងយូរណាស់ផង 22តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ តើបានឃើញឃ្លាំងនៃព្រិល 23ដែលអញបានបំរុងទុកសំរាប់គ្រាអន្តរាយឬ គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចំបាំង 24តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយទៅលើផែនដីតាមផ្លូវណា។
25តើអ្នកណាបានជីកផ្លូវឲ្យទឹកធំហូរមក ឬផ្លូវឲ្យផ្លេកបន្ទោរនៃផ្គរ 26ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ 27ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង នឹងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ 28តើភ្លៀងមានឪពុកឬ តើអ្នកណាបានបង្កើតដំណក់សន្សើម 29តើទឹកកកបានចេញពីផ្ទៃអ្នកណា តើអ្នកណាបានបង្កើតសន្សើមកកដែលមកពីលើមេឃ 30ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជំរៅ នោះទឹកបានកកហើយ។
31តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ 32តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មានចេញតាមរដូវបាន ឬនឹងដំរង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ 33តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ។
34តើឯងនឹងបន្លឺសំឡេងឡើង បង្គាប់ដល់ពពក ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ 35តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ ដោយឆ្លើយមកឯងថា «បាទ» បានឬទេ 36តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុងចិត្ត ឬឲ្យមានយោបល់នៅក្នុងវិញ្ញាណ 37តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន ឬនឹងផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក 38ដើម្បីឲ្យធូលីបានហូរប្រសព្វគ្នា ហើយឲ្យដុំដីបានរលាយជាប់គ្នាវិញ។
39តើឯងនឹងរករំពាឲ្យសិង្ហញី ឬចំអែតដល់កូនសិង្ហដែលឃ្លាន 40ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា ឬម៉បចាំសង្គ្រុបនៅទីកំបាំងបានឬទេ 41តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 38: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: